ព័ត៌មានអន្ដរជាតិ
ច្រើនបំផុតមិនធ្លាប់មាន! ថៃ ប្រកាស អ្នកស្លាប់ដោយសារកូវីដក្នុងចំនួន កំណត់ត្រា
ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៥១នាក់និងឆ្លងថ្មី ៣,១៧៤ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៣,១៣៨ ករណីជាប្រជាជនទូទៅនិង ៣៦ ករណីជាអ្នកទោសជាប់ពន្ធនាគារ។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺកូវីដ ចំនួន១,៩៤១នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសានៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ១៩៩,៦៧៦ នាក់ ក្នុងនោះមាន ១៦២,៣៥១ នាក់បានជាសះស្បើយ។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន មានការឆ្លងសរុប ២២៨,៥៣៩ករណី ក្នុងនោះមាន ១៨៩,៧៧៧ករណី បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ១,៦៥០នាក់ ធ្វើឲ្យការស្លាប់សរុបកើនដល់ ១,៧៤៤នាក់។
គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដនៅប្រទេសថៃ គឺចំនួន៤៧នាក់ កាលពីថ្ងៃទី២៧ខែឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ឆ្លងច្រើនឡើងៗ ថៃ អស់គ្រែដាក់អ្នកជំងឺធ្ងន់ធ្ងរខណៈស្ថានភាព កាន់តែគួរឲ្យព្រួយបារម្ភ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


