Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋសំណូមពរអភិបាលខេត្តកំពង់ធំ ទប់ស្កាត់ការរុករានឈូសឆាយដីព្រៃលិចទឹក ដើម្បីការពារដែនជម្រកត្រីពង

បានផុស

នៅ

ខេត្តកំពង់ធំ៖ មានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ ដោយសារមានក្រុម​ឈ្មួញ​​មួយ​ចំនួននាំគ្នាកាប់ឆ្ការរុករានដីព្រៃលិចទឹក ស្ថិតនៅបឹងរាលប្រទះចៀល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មហាជនបានសំណូមពរ ឯកឧត្តម សុខ លូ អភិបាលខេ ត្តកំពង់ធំ  និង លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខា ប្រមាញ់ និង នេសាទ ខេត្តកំពង់ធំ  រួមទាំង លោក ហម ហុន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ មេត្តាជួយមានវិធានការ ការពារ ទប់ស្កាត់ ការកាប់បំផ្លាញព្រៃលិចទឹក ដើម្បីបន្សល់ទុកជម្រកត្រីពងកូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមមេក្លោងដែលបានធ្វើសកម្មភាពជួលប្រជាពលរដ្ឋ៣នាក់ឱ្យកាប់ឆ្ការព្រៃលិចទឹក ដែលមានឈ្មោះ តាព្រីង ជាមេការគ្រឿងចក្រ លោក ថន និងលោក ថាំង ថយ ជាឈ្មួញជើងខ្លាំងខាងកាប់បំផ្លាញ ឈូសឆាយរុករានដីព្រៃលិចទឹក ដែល​ជា​ជម្រកមច្ឆជាតិពងកូន នៅខាងលិចបឹងរៀលចំងាយប្រហែល១,០០០ម៉ែត្រ តែពុំមានសមត្ថកិច្វ​ស្ថាប័ន​ណាហ៊ានបង្រ្កាបនោះឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មានក្រុមការងារព័ត៌មាន​បានចុះទៅ​កន្លែង​ហេតុការណ៍ផ្ទាល់  បានជួបប្រទះបុគ្គល៣នាក់កំពុងធ្វើសកម្មភាពកាប់​បំផ្លាញ​រុករានដីព្រៃលិចទឹកខុសច្បាប់ ខណៈដែលក្រឡេកឃើញក្រុមការងារសារព័ត៌មាន អ្នកទាំង​បីនាក់​ក៏បានដាក់មេប្រូចបាត់ស្រមោលទៅ។

តាមប្រភពពីបងប្អូនប្រជាពរដ្ឋបានរៀបរាប់ប្រាប់ថា ដីនៅតំបន់បឹងរាលប្រទះចៀលនេះ ពុំមាន​ប្រជាពលរដ្ឋណាហ៊ាន​ឈូស​ឆាយនោះទេ គឺមានតែក្រុមឈ្មួញដែលត្រូវគ្នា​ជាមួយ​ជំនាញ​បានគប់គិតគ្នាជាមួយលោក ថាំង ថយ  រស់នៅភូមិក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជួលមនុស្ស៣នាក់ឱ្យកាប់ព្រៃលិចទឹកដើម្បីយកមកធ្វើ​ជា​កម្មសិទ្ធ។

ពលរដ្ឋចំណាស់ម្នាក់ធ្វើស្រែក្បែរតំបន់បឹងរាលបានបញ្ជាក់ថា លោក ថាំង ថយ និងបក្សពួករបស់​គេជា​ច្រើននាក់ទៀតពិតជាមានអំណាច មិនមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខបង្រ្កាប​នោះ​ឡើយ តែប្រជាពលរដ្ឋរកព្រឹកខ្វះល្ងាចហ៊ាន​តែកាប់តែមួយម៉ែត្រ  នឹងមានដីកា​តាមដល់ផ្ទះ៕

អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម