សុខភាព
គួរដឹង! ប្រភេទអាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ និងប្រយោជន៍ចំពោះសុខភាព
អាស៊ីដខ្លាញ់អូមេហ្គា ៣ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរក្សារាងនិងសុខភាពរបស់យើងឲ្យកាន់តែរឹងមាំជាងមុន។ គ្រប់គ្នាមិនអាចខ្វះវាបានឡើយ។
ខាងក្រោមនេះគឺជាបញ្ជីនៃអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលមាននៅក្នុងអាហារ៖
១ ប្រភពត្រី

ពពួកត្រី Mackerel ផ្ទុកទៅដោយសារធាតុសេលេញ៉ូមវីតាមីនB ១២ និងប្រេងអូមេហ្គា ៣ ។ ត្រីសំបូរខ្លាញ់នេះមានរសជាតិឆ្ងាញ់ ដែលធ្វើឲ្យវាងាយស្រួលក្នុងការបញ្ចូលទៅក្នុងម្ហូបណាមួយ។ វាមាន DHA ០,៥៩ ក្រាម និង ០,៤៣ ក្រាមនៃ EPA។
អយស្ទឺរ គឺជាមុខម្ហូបពិសេសមួយក្នុងចំណោមអាហារសមុទ្រលំដាប់កំពូល។ វាត្រូវបានបម្រើក្នុងទម្រង់ជាមុខម្ហូបឬអាហារសម្រន់។ រួមជាមួយប្រេងអូមេហ្គា ៣ អយស្ទ័រក៏ផ្ទុកបរិមាណវីតាមីន B ១២ និងស័ង្កសីរួមទាំងមាន ALA ០,១៤ ក្រាម DHA ០,២៣ ក្រាម និង EPA០,៣០ ក្រាម។
ត្រីសាលមុនមានផ្ទុកប៉ូតាស្យូម ប្រូតេអ៊ីន ម៉ាញ៉េស្យូម សេលេញ៉ូម វីតាមីន B និង E ជាត្រីមានជីវជាតិខ្ពស់ និងផ្តល់នូវកម្រិតអូមេហ្គា ៣ ខុសៗគ្នា។ ក្បាលវាមានផ្ទុក DHA ១,២៤ ក្រាមនៃ DHA ខ្លួន ០,៥៩ ក្រាមនៃ EPA និង កន្ទុយមានផ្ទុក ១,២២ ក្រាម DHA ០,៣៥ ក្រាមនៃ EPA។

ពពួកត្រី Sardines នេះ មានផ្ទុកសារជាតិ selenium, វីតាមីន B១២និង D រួមទាំងប្រេងអូមេហ្គា ៣ ។ ជាពិសេសវាមានផ្ទុកនៅ DHA ០,៧៤ ក្រាម និង ០,៤៥ ក្រាមនៃ EPA។
ត្រី Seabass ជាត្រីជប៉ុន និងត្រូវបានបម្រើតាមវិធីផ្សេងៗគ្នា ហើយផ្តល់នូវបរិមាណប្រូតេអ៊ីននិងសេលេញ៉ូមត្រឹមត្រូវ។ វាផ្ទុក DHA ០,៤៧ ក្រាម និង EPA ០,១ ក្រាម។
បង្គា មានផ្ទុកប៉ូតាស្យូមប្រូតេអ៊ីននិងប្រេងអូមេហ្គា ៣ ។ អាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់នេះមាន DHA ០,១២ក្រាម និង EPA ០,១២ ។
២ ប្រភពបន្លែ

សារាយសមុទ្រប្រភេទសារាយ ដូចជា chlorella (smoothie), nori (ប្រើក្នុងការរុំស៊ូស៊ី), សារ៉ាយសមុទ្រ (ប្រភេទអាហារសម្រន់) និង spirulina (smoothie) មានផ្ទុកនូវសុខភាពជាច្រើន ដូចជាប្រេងអូមេហ្គា ៣, DHA និង EPA ។ សារាយសមុទ្រជាទូទៅមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងមានមុខងារជួយដល់ជំងឺទឹកនោមផ្អែម និងគ្រប់គ្រងជំងឺលើសឈាម។

គ្រាប់ជី សំបូរទៅដោយជាតិសរសៃប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ ការរួមបញ្ចូលវាទៅក្នុងអាហារសាឡាត់ឬម្ហូបផ្សេងទៀតអាចជួយក្នុងការថែរក្សាសុខភាពរាងកាយឲ្យកាន់តែរឹងមាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖អ្នកខ្វះកោសិកាគ្រាប់ឈាមក្រហម អាហារទាំងនេះអាចជួយបាន
ចុចអាន៖ប៉ិកួកជាចំណីសុខភាព មានឥទ្ធិពលថែរក្សាប្រព័ន្ធរំលាយអាហារ និងបង្កើនភាពស៊ាំកាន់តែខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


