សុខភាព
គួរញាំអីក្រោយហាត់ប្រាណរួច?
ការហាត់ប្រាណជាផ្នែកមួយនៃសមីការ។ អ្វីដែលយើងធ្វើបន្ទាប់ពីការហាត់ប្រាណគឺសំខាន់ណាស់ វាពិតជាជះឥទ្ធិពលដល់ការបង្កើតសាច់ដុំ ការសម្រកខ្លាញ់ និងបង្កើនភាពរឹងមាំនៃរាងកាយនិងសតិបញ្ញាស្មារតី។
ការសម្រាក និងអាហារត្រឹមត្រូវអាចស្តារឡើងវិញនូវរូបត្ថម្ភដែលជាផ្នែកដ៏ចាំបាច់ក្នុងការទ្រទ្រង់សុខភាព។

នៅពេលដែលយើងប្រឹងហាត់ប្រាណខ្លាំងកម្លាំងរបស់យើងបានធ្វើការបំបែកជាលិកាសាច់ដុំទៅជាកម្រិតមីក្រូទស្សន៍។ សកម្មភាពនៃការធន់ទ្រាំបង្កើតឱ្យមានជាផ្នែកតូចៗនៅក្នុងជាលិកាសាច់ដុំ។ នៅពេលដែលផ្នែកតូចៗទាំងនោះផ្តុំគ្នាមកវិញ គឺជាសកម្មភាពនៃការឡើងសាច់ដុំកម្រិតមីក្រូ។ ដល់ត្រង់ណេះ គឺ ទាមទារឱ្យមានអាហារូបត្ថម្ភត្រឹមត្រូវ ការផ្តល់ជាតិទឹកគ្រប់គ្រាន់ នឹងមិនអាចតមអាហារក្រោយការហាត់ប្រាណឡើយ។

មុខងារកាយសម្បទានិងសរសៃឈាមបេះដូងរបស់មនុស្សយើង ក៏ទាក់ទងសំខាន់ទៅនឹង អាហារូបត្ថម្ភត្រឹមត្រូវដែលជាការងារបន្ទាប់ពីហាត់ប្រាណរួច មិនអាចពោះទទេឡើយ។
ចុះអ្វីខ្លះដែលគួរញ៉ាំបន្ទាប់ពីការហាត់ប្រាណរួច ដើម្បីទទួលបានសាច់ដុំនិងសុខភាពបេះដូងល្អបាន?
អទិភាពគឺ ប្រូតេអ៊ីន ដែលវាធ្វើអ្វីៗជាច្រើននៅក្នុងខ្លួនដូចជា៖
កសាងអង់ស៊ីមនិងអរម៉ូន
ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ
ធ្វើឱ្យសក់និងក្រចករឹងមាំ
បង្កើនស្បែក ឆ្អឹង សរសៃពួរ និងឆ្អឹងខ្ចី
ធ្វើឱ្យមានតុល្យភាពវត្ថុរាវ
ក្សាបាននូវ pH ត្រឹមត្រូវ
បញ្ជូននិងរក្សាទុកសារធាតុចិញ្ចឹម

អាហារប្រូតេអ៊ីនមិនត្រឹមតែកសាង វាថែមទំាងមានមុខងារជួសជុលសាច់ដុំទៀត។ អតិសុខុមទស្សន៍ក្នុងជាលិកាសាច់ដុំត្រូវការប្រូតេអ៊ីនដើម្បីជួយឱ្យធំនិងរឹងមាំជាងមុន។
ដូច្នេះក្នុងរវាងពី ៣០ ទៅ ៦០ នាទីបន្ទាប់ពីការហាត់ប្រាណរួច គ្រប់គ្នាគួរតែហូបអាហារប្រូតេអ៊ីន៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ដើរត្រឹមតែ ១៥ នាទីរាល់ថ្ងៃ រាងរៅសមសួនហួសស្មាន
ចុចអាន៖ មិនគួរញ៉ាំអាហារទាំងនេះច្រើនឡើយ ក្រោយវ័យ ៣០ ឆ្នាំ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង