Connect with us

KPT+

ចំណុចមួយចំនួន​គួរដឹងសម្រាប់អ្នករួមភេទលើកដំបូង

បានផុស

នៅ

ការ​រួម​ភេទ​លើក​ដំបូង សម្រាប់​មនុស្ស​យើង​ម្នាក់ៗ​មិន​ថា​ស្រី ឬ​ប្រុស​អាច​មាន​អារម្មណ៍ ឬ​ជួប​បញ្ហា​ផ្សេងៗ​គ្នា​។ យ៉ាងណា បើ​យើង​ទើប​ចាប់​ផ្ដើម​រួម​ភេទ​លើកដំបូង និង​មិន​ទាន់​គិត​ចង់​បាន​កូន គួរ​កុំ​ភ្លេច​ប្រើ​ស្រោមអនាម័យ ដែល​វា​មិន​ត្រឹម​តែ​អាច​ការពារ​មិន​ឲ្យ​ភាគី​ខាង​ស្រី​មិន​ឲ្យ​​មាន​ផ្ទៃពោះ​ទេ តែ​ថែមទាំង​អាច​ការពារ​អ្នក​ទាំង​ពីរ​មិន​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ​ទៀត​ផង។

ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អាច​កើត​មាន​នៅ​ពេល​យើង​រួម​ភេទ​លើក​ដំបូង​៖

១. រួម​ភេទ​លើកដំបូង​មាន​ការ​ឈឺចាប់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​មនុស្ស​ស្រី​ការ​រួម​ភេទ​លើក​ដំបូង​អាច​មាន​ការ​ឈឺចាប់ ឬ​មាន​អារម្មណ៍​ល្អ ឬ​មាន​ទាំង​ការឈឺចាប់ និង​អារម្មណ៍​ល្អ​មក​ជាមួយ​គ្នា​។ ពេល​រួម​ភេទ​ស្រី​ៗ​យើង​អាច​នឹង​មាន​ការ​ឈឺ​ចាប់ និង​មាន​ចេញ​ឈាម​តិចៗ​ផង​ពេល​ដែល​ភាគី​ខាង​ប្រុស​ស៊ក​លិង្គ​ចូល​ក្នុង​ទ្វារមាស​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​មនុស្ស​ស្រី​គ្រប់​គ្នា​សុទ្ធតែ​មាន​បទពិសោធន៍​បែប​នេះ​ទាំង​អស់​នោះ​ទេ​។ ការ​ឈឺ​ចាប់​អាច​កើត​មាន​នៅ​ពេល​ដែល​សន្ទះ​ព្រហ្មចារី​ត្រូវ​បាន​ដាច់​រហែក​។

​​ដូច​គ្នា​ដែរ​ស្រី​ៗ​យើង​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​ពេល​រួម​ភេទ ដោយ​សារ​តែ​ទ្វារ​មាស​​មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់។ យ៉ាងណា វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្រី​ៗ​មួយ​ចំនួន​ដែល​មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់​នេះ​។ ដោះស្រាយ​បញ្ហា​នេះ ស្រី​ៗ​យើង​អាច​ពិភាក្សា​ជាមួយ​ដៃគូ​ប្រើ​ទឹក​រម្អិល​ជំនួយ ដើម្បី​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ប្រព្រឹត្តទៅ​ដោយ​រលូន មិន​មាន​ការ​ឈឺ​ចាប់ ឬ​មុន​ស៊ក​លិង្គ​ចូល​ទ្វារ​មាស​ត្រូវ​ប្រាកដ​​ថា​ទ្វារ​មាស​មាន​សំណើម​គ្រប់​គ្រាន់​។

This Is the Best Time to Have Sex (Hint: It's Not at Night) | The Healthy

សម្រាប់​ប្រុសៗ​វិញ ការ​រួម​ភេទ​លើក​ដំបូង​ភាគ​ច្រើន​មិន​មាន​ការ​ឈឺ​ចាប់​ទេ។ ប៉ុន្តែ​ក៏​មាន​មនុស្ស​ប្រុស​ខ្លះ​បាន​ជួប​បទពិសោធន៍​មាន​អារម្មណ៍​រំខាន​ខ្លះ​ៗ​នៅ​ប្រដាប់​ភេទ​ពេល​រួម​ភេទ ហើយ​ការ​ប្រើ​ទឹក​រម្អិល​ជំនួយ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​។​ បើ​សិន​ជា​​ប្រុសៗ​រួម​ភេទ ហើយ​មាន​អាការៈ​ឈឺ​ចាប់​នៅ​លិង្គ នោះ​អាច​ថា​មកពី​មាន​បញ្ហា​អ្វី​មួយ​មិន​ប្រក្រតី ហើយ​ជា​ការ​ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​​

​​​ពេល​យើង​រួម​ភេទ​ បែរ​ជា​មិន​បាន​ផ្ដល់​ក្ដី​សុខ តែ​បែរជា​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ យើង​គួរ​ឈប់​សិន​ដែរ​។ នេះ​មាន​ន័យ​ថា​រាល់​ពេល​យើង​រួម​ភេទ តែង​តែ​មានការ​ឈឺ​ចាប់ គឺ​យើង​គួរ​ផ្អាក​សិន នឹង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​ហេតុ​ផល​នៅ​ពីក្រោយ​បញ្ហា​នេះ​។

២. រួម​ភេទ​លើក​ទី​មួយ​អាច​មាន​កូន​អត់?

There May Be a Better Way to Initiate Sex with Your Partner | Psychology  Today

ចម្លើយ​ខ្លី គឺ​ថា​ពិតជា​អាច។ នៅ​ពេល​ទឹក​កាម ឬ​ទឹក​រម្អិល​មាន​ផ្ទុក​មេ​ជីវិត​បាន​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ហើយ​ឱកាស​មាន​ផ្ទៃ​ពោះ​ពិត​ជា​មាន​ មិន​ថា​វា​ជា​ការ​រួមភេទ​លើក​ទី​មួយ ឬ​លើក​ទី​ប៉ុន្មាន​នោះ​ទេ​។ ដូច​គ្នា​ដែរ ការ​មាន​ផ្ទៃពោះ​ក៏​អាច​កើត​មាន​បាន​ដែរ ទោះ​បីជា​​ភាគី​ខាង​ប្រុស​បញ្ចេញ​ទឹក​កាម​នៅ​ក្បែរ​ទ្វារមាស។ គ្នា​យើង​ត្រូវ​ចាំ​ថា ចំនួន​មេ​ជីវិត​ឈ្មោល​តិច​តួច ក៏​អាច​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​បាន​ដែរ​។

ដោយ​សារ​តែ​មូល​នេះ​ហើយ​បាន​ជា​មនុស្ស​ជា​ច្រើន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​ស្រោម​អនាម័យ​ពេល​រួម​ភេទ​។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ជា​មធ្យោបាយ​ល្អ​បំផុត​មួយ​ដើម្បី​ការពារ​កុំឲ្យ​មាន​ផ្ទៃ​ពោះ។ បន្ថែម​ពី​នេះ ស្រោម​អនាម័យ​វិញ​មិន​ត្រឹម​តែ​ជួយ​បង្ការ​កុំឲ្យ​មាន​ផ្ទៃពោះ​ទេ តែ​អាច​ការពារ​ជំងឺ​កាម​រោគ​បាន​ទៀត​ផង​។

៣. តើ​អាច​មាន​ករណី​លិង្គ​មិន​ល្មម​នឹង​ទ្វារ​មាស​ទេ?

Why Your Vagina Feels Sore After Sex, Plus What To Do About It

ពិត​ជា​អាច​មាន​ករណី​បែប​នេះ ប៉ុន្តែ​វា​ជា​រឿង​កម្រ​បំផុត​។ ទ្វារ​មាស​មានសភាព​យឺត​ និង​បត់​បែន​បាន​ល្អ​។ ទ្វារ​មាសជា​ទូទៅ​មាន​ប្រវែង​ចន្លោះ​ពី​ជាង​៧​សង់ទីម៉ែត្រ​ទៅ​ជាង​១៧សង់ទីម៉ែត្រ​។ ទ្វារ​មាស​អាច​​ពង្រីក​ខ្លួន​បាន​វែង​ជាង​នេះ​និង​ធំជាង​នេះ​នៅ​ពេល​រួម​ភេទ និង​ពេល​ឆ្លងទន្លេ​។ ប៉ុន្តែ​នៅ​ករណី​កម្រ​ខ្លះ​ មាន​​លិង្គ​ដែល​មាន​ទំហំ​ធំជាង ឬ​វែង​ជាង​ទ្វារ​មាស​ដែរ​។

បើ​សិន​ជា​លិង្គ​មាន​ប្រវែង​វែង​ និង​មិន​សម​ល្មម​នឹង​ទ្វារ​មាស វា​នឹង​ធ្វើ​ឲ្យ​ការ​រួ​ម​ភេទ​មាន​ការ​ឈឺ​ចាប់ ដោយ​សារ​លិង្គ​អាច​បុក​ប៉ះ​ទៅ​នឹង​មាត់​ស្បូន និង​តំបន់​ផ្សេង​ទៀត​នាំ​ឲ្យ​ភាគី​ខាង​ស្រី​មាន​អារម្មណ៍​មិន​មាន​ផាសុក​ភាព​​ និង​ឈឺ​ចាប់​។ ដើម្បី​ចៀស​ពី​បញ្ហា​នេះ គូស្នេហ៍​គួ​រប្តូរ​ក្បាច់​រូម​ភេទ​ ​កុំ​បង្ខំ​ ឬ​ខាង​ប្រុស​កុំ​ស៊ក​លិង្គ​ចូល​ជ្រៅ​ពេក​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!

ចុចអាន៖ វ័យ​ជំទង់ សូម​គិត​រឿង​ទាំង​នេះ​មុន​ពេល​សម្រេចចិត្ត​រួមភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យមាន​សមត្ថភាពលើសគេ នឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់កាកបាទក្រហម អំពាវនាវកម្មកររោងចក្រ ប្រើចានស្រាក់ដាក់ម្ហូបជំនួសថង់ប្លាស្ទិក

សុខភាព១ ម៉ោង មុន

ក្រសួងសុខាភិបាលបណ្តុះបណ្តាល វេជ្ជបណ្ឌិត ឆ្មប គិលានុបដ្ឋាក សង្រ្គោះទារកឱ្យមានប្រសិទ្ធភាពខ្ពស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ មានយុទ្ធសាស្ត្រពន្លត់ភ្លើងសង្គ្រាមនៅ អ៊ុយក្រែន តែសុំលាក់សិន

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី៖ ក្នុងនាមជាប្តី ខ្ញុំមានសិទ្ធិការពារភរិយា ពីការវាយប្រហារដោយវិទ្យុ Cambodia Daily

Sokha Hotels

ព័ត៌មានពេញនិយម