ព័ត៌មានអន្ដរជាតិ
កូវីដកាន់តែអាក្រក់ ឥណ្ឌូណេស៊ីប្រឈមកង្វះអុកស៊ីសែន
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាដល់អ្នកផលិតអុកស៊ីសែនផ្តល់អាទិភាពដល់តម្រូវការវេជ្ជសាស្ត្រនៅពេលកូវីដ-១៩កំពុងកើនឡើងដ៏អាក្រក់ជំរុញឲ្យកង្វះអុកស៊ីសែននៅទីក្រុងជាច្រើន។
មន្ទីរពេទ្យនិយាយថា ពួកគេកំពុងជួបការលំបាកដែលសមត្ថភាពមានកម្រិត ខណៈមានមន្ទីរពេទ្យមួយបានរាយការណ៍ពីការស្លាប់៦៣នាក់នៅពេលអ៊ុកស៊ីសែនខ្វះខាត។

ឥឡូវនេះឥណ្ឌូណេស៊ីមានករណីឆ្លងកូវីដ-១៩ជាង២៥០០០នាក់ជារៀងរាល់ថ្ងៃ។ ការឆ្លងរាតត្បាតដ៏អាក្រក់នេះបណ្តាលមកពីការធ្វើដំណើរកើនឡើង និងវីរុសបំប្លែងខ្លួម Delta ដែលរាលដាលទូទាំងប្រទេស។
ឥណ្ឌូណេស៊ីជាប្រទេសផ្ទុះកូវីដអាក្រក់ជាងគេនៅអាស៊ានជាមួយនឹងករណីឆ្លងសរុបប្រមាណ២.៣លាននាក់ និងករណីមរណភាពជាង៦០ ០០០នាក់រហូតដល់ពេលនេះ។ ទោះបីជាយ៉ាងណា អ្នកជំនាញបានព្រមានថា តួលេខពិតប្រាកដខ្ពស់ជាងនេះដោយសារការធ្វើតេស្តមិនគ្រប់គ្រាន់នៅខាងក្រៅទីក្រុងហ្សាការតា។
ការដាក់បំរាមរឹតត្បិតត្រូវបានប្រកាសដាក់នៅកោះធំសំខាន់ស៊ូម៉ាត្រា និងកោះទេសចរណ៍ បាលី កាលពីសប្តាហ៍មុន។

ភាពអាសន្នដូចជាសង្គ្រាម
កាលពីចុងសប្តាហ៍កន្លងទៅនេះ សេវាគ្រាអាសន្ន និងផ្នែកសង្គ្រោះបន្ទាន់តាមមន្ទីរពេទ្យសាធារណៈនៅទីក្រុង Bandung, Surakarta និង Pamekasan បានឲ្យដឹងថា ពួកគាត់កំពុងជួបការលំបាកចំពោះអ្នកឆ្លងថ្មីដែលស្វែងរកការចូលមន្ទីរពេទ្យ ហើយអ្នកជំងឺខ្លះត្រូវទៅរកមន្ទីរពេទ្យផ្សេង។
មន្ទីរពេទ្យជាច្រើនបានតម្លើងតង់នៅខាងក្រៅ។ ស្ត្រីម្នាក់ស្វែងរកមន្ទីរពេទ្យដើម្បីព្យាបាលម្តាយនិយាយថា ៖«វាជាគ្រាអាសន្នដូចជាសង្គ្រាម»។ ម្តាយរបស់គាត់ត្រូវបានមន្ទីរពេទ្យមួយមិនទទួលដោយសារគ្មានគ្រែ ដូច្នេះមានតែចូលតង់បណ្តោះអាសន្ន។

មន្ត្រីក្រសួងសុខាភិបាល អ្នកស្រី Siti Nadia Tarmizi និយាយថា ពួកគេបានស្នើទៅឧស្សាហកម្មហ្គាសបង្កើនការផលិតអ៊ុកស៊ីសែនសម្រាប់វេជ្ជសាស្ត្រ និងអំពាវនាវកុំឲ្យស្តុកអ៊ុកស៊ីសែនទុក។
អ្នកស្រីថា ៖«យើងសង្ឃឹមប្រជាជនឈប់ស្តុកអ៊ុកស៊ីសែនទុក» និងបន្ថែមថា កត្តានេះនឹងធ្វើឲ្យកង្វះអ៊ុកស៊ីសែនកាន់តែអាក្រក់។
មាត់ជ្រោះមហន្តរាយ
កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋាភិបាលបាននិយាយថា នៅទីក្រុងហ្សាការតា ចំនួនពិធីបុណ្យសពកូវីដ-១៩បានកើនឡើង១០ដង គិតចាប់ពីដើមខែឧសភា។ ជាមួយគ្នានេះ ចំនួនឆ្លង និងករណីស្លាប់ក៏កើនឡើងច្រើនក្នុងចំណោមបុគ្គលិកពេទ្យជួរមុខ បើទោះជាពួកគាត់ចាក់វ៉ាក់សាំងរួចរាល់ក្តី។

សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិបាននិយាយកាលពីសប្តាហ៍មុនថា ឥណ្ឌូណេស៊ីបានកំពុងស្ថិតនៅមាត់ជ្រោះមហន្តរាយនៃកូវីដ-១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


