ព័ត៌មានជាតិ
ផ្ដន្ទាទោសចិន៣នាក់ដាក់ពន្ធនាគារ៥ឆ្នាំរឿងចាប់ចិនដូចគ្នាជំរិតទារប្រាក់
ភ្នំពេញ ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមលើជនជាតិចិនចំនួន៣នាក់ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៥ឆ្នាំ ក្រោមការចោទប្រកាន់ “ពីបទ កំហែងយកមានស្ថានទម្ងន់ទោសដោយសារការប្រើអាវុធ (ចាប់ជនរងគ្រោះដាក់ខ្នោះដៃ និងប្រើប្រាស់ឧបករណ៍ឆក់ជំរិតទារប្រាក់) បទធ្វើឱ្យខូចខាតដោយចេតនា” (បើករថយន្តបុកបណ្តាលឱ្យខូចខាតរថយន្ត២គ្រឿង និងបុករបងផ្ទះបណ្តាលឱ្យខូចខាត) និងប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ស្លាកលេខរថយន្តដោយគ្មានសិទ្ធិ និងជំរិតទារប្រាក់១០ម៉ឺនដុល្លារ។

ជនត្រូវចោទទាំង៣នាក់ មាន ទី១ឈ្មោះ ZHAO-JIANMING ភេប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅម្ដុំក្រោយក្រសួងការពារជាតិ។ ទី២ឈ្មោះ XIAO-ZEAN ភេទប្រុស ជនជាតិចិន អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរមិនពិតប្រាកដ។ ទី៣ឈ្មោះ HU FENGWEN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួលលេខ១៥ ផ្លូវលេខ០៣ សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររកសុីខាងរ៉ែមាស។
សូមបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចក្នុងបន្ទប់លេខ៩០២ ជាន់ទី៩ សណ្ឋាគារ ហាយហៀងមីងជូ ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង២១:២០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចដកហូតវត្ថុតាងចាប់យករួមមាន៖
១. រថយន្ដចំនួន០១គ្រឿង ម៉ាក HILUX REVO ពណ៌ស្ករ ( របស់បក្ខពួកជនសង្ស័យរត់គេចខ្លួន) ។
២. ទូរស័ព្ទចំនួន០២គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស លុយចំនួន326$ បណ្ណ័ពត៌មាន ( CTN TV) ដំបងឆក់ចំនួន០២ និងគ្រាប់ចំនួន០១ បណ្ណ័សម្គាល់រថយន្ដចំនួន០១ និងកាតធានាគារចំនួន០១ (ATM – ABA BANK) ខ្នោះដៃចំនួន០២ ក្រណាត់ពណ៌ខ្មៅចំនួន០៤ ( សម្រាប់គ្របមុខ) (របស់ឈ្មោះ ZHAO JIANMING)។
៣. ទូរសព្ទចំនួន០២ គ្រឿង ម៉ាក IPhone 6 ពណ៌ខ្មៅ និងស លុយដុល្លាចំនួន១៣$ និងប្រាក់រៀលចំនួន៤២០០៛ លិខិតឆ្លងដែនចំនួន០១ លេខ EA 2019587 Power Bank ពណ៌សរ ម៉ាកRomoss កូនសោមួយចង្កោម និងកាបូបខ្មៅចំនួន០១ ( ជារបស់ឈ្មោះ XIAO ZEAN)។
៤. ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក IPhone X ពណ៌ ទឹកប្រាក់

ចំណែកជនរងគ្រោះមានឈ្មោះ Lin Wei xian ភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយលៀង មីងជូ ផ្ទះលេខ8 ផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរប ជាមេការខារ៉ាអូខេចិន ៕
អត្ថបទ៖ មករា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


