KPT+
៣ តិចនិកខ្លឹមៗ ប្រើផ្សះផ្សាជម្លោះប្ដីប្រពន្ធឱ្យឆាប់ជានាគ្នាវិញ
ពាក្យចាស់ពោលថា “ចានក្នុងរាវគង់អីនឹងទង្គិច” មិនខុសពីជីវិតគូ ក្រោយរៀបការរួមរស់ជាមួយគ្នា គង់អីនឹងឈ្លោះទាស់ទែងគ្នាខ្លះមិនខាន។
ទំនាស់ញឹកញាប់ឬអត់ និងឆាប់បាត់ទៅវិញឬបន្តអូសបន្លាយ អាស្រ័យលើភាគីទាំងសងខាងមានភាពអត់ធ្មត់ ការយោគយល់ និងចេះតិចនិកដោះស្រាយជម្លោះប៉ុនណា។
គ្រប់គូ មិនថាមុនឬក្រោយពេលរៀបអាពាហ៍ពិពាហ៍ទេ ពិតជាមិនអាចចៀសផុតពីជម្លោះឡើយ។ តែល្អជានឹងគ្នាវិញឬបែកបាក់ជារៀងរហូត ផ្អែកតាមការសម្រេចចិត្តរបស់អ្នកទាំងពីរហើយ។ ដូច្នេះបើមិនចង់បង្កសង្រ្គាមប្ដីប្រពន្ធរយៈពេលយូរ គួរដោះស្រាយដោយ៖
១. រើសពេលនិងកន្លែងនិយាយគ្នា

ពេលឈ្លោះគ្នាភ្លាមៗ អ្នកទាំងពីរប្រាដកជាមានអារម្មណ៍ពុះកញ្ជ្រាល ចង់ធ្វើអ្វីតាមតែចិត្តនឹកឃើញ។ ពាក្យចាស់ពោលថា “ខឹងខុស ខឹងខាត” ដូច្នេះកុំទាន់ដោះស្រាយភ្លាមពេលកំពុងផ្ទុះកំហឹង ជាពិសេសពេលកំពុងស្ថិតក្នុងចំណោមមនុស្សមិនថា ញាតិ មិត្តភក្តិ ឬអ្នកដទៃឡើយ។ ផ្ទុយទៅវិញគួរតែរងចាំរហូតមានអារម្មណ៍ស្ងប់បន្តិច សឹមរកពេលនិយាយគ្នាតទល់ និងរកកន្លែងស្ងាត់តែពីរនាក់បានហើយ។ ប៉ុន្តែកុំស្ងប់ស្ងាត់ទុកឱ្យរឿងចប់ទៅដោយឯកឯង ព្រោះវានឹងមិនចប់ ហើយអនាគតអាចបង្កជាជំងឺមហារីកគ្រួសារ។
២. ធ្វើចិត្តឲ្យត្រជាក់ដូចទឹក

ចិត្តត្រជាក់អាចដោះស្រាយកំហឹង និងជម្លោះបានប្រសើរជាងហិង្សាធម៌ក្ដៅ។ ដើម្បីបញ្ឍប់នូវទំនាស់កុំឲ្យរើករាលដាលកាន់តែធំទៅៗ គួរអង្គុយចុះ ហើយនិយាយគ្នាតាមសម្រួល ដើម្បីរកច្រកចេញមួយសម្រាប់អ្នកទាំងពីរ ធ្វើបែបនេះទើបអាចរក្សាចំណងមេត្រីភាពកុំឲ្យប្រេះឆា។ បន្ថែមពីលើនោះ គួរតែមានភាពអំណត់ខ្ពស់ កុំព្យាយាមលលេងពាក្យសម្ដីតបទៅតបមក ព្រោះអាចធ្វើភ្លើងកំហឹងឆេះឡើងគ្រប់ពេល។ ព្យាយាមស្តាប់នូវហេតុផលដែលដៃគូរធ្វើការបកស្រាយ នោះទើបជាការផ្សេះផ្សាពិតប្រាកដ។
៣. ទទួលស្គាល់កំហុសឆ្គង

ព្រមទទួលស្គាល់កំហុស ជាគន្លឹះប៉ះប៉ូវទំនាស់ល្អបំផុត។ កុំខ្លាចអន់! ព្រោះស្នេហាមិនមែនតុលាការនិងអ្នកទោសទេ។ ទំនាក់ទំនងរវាងប្តីប្រពន្ធរមែងមានមនោសញ្ចេតនាជ្រាលជ្រៅស្ទើរតែខ្លាំងជាងឪពុកម្ដាយទៅទៀត។ ដូច្នេះប្រសិនបើធ្វើខុស ហើយចេះទទួលស្គាល់នូវការពិតដែលខ្លួនបានប្រព្រឹត្ត និងកែប្រែកំហុសដែលខ្លួនបានសាង តើនណាចិត្តដាច់ ទៅចោលមនុស្សជាទីស្រឡាញ់ទៀតនោះ។ មិនចាំបាច់ចង់ចាញ់ចង់ឈ្នះប្ដីប្រពន្ធខ្លួនឯងនោះទេ ព្រោះអ្នកទាំងពីរមិនមែនកីឡាករប្រដាល់ ឬអ្នកទាត់បាល់ ដែលត្រូវតែដណ្ដើមពានជើងឯកឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?
ចុចអាន៖ មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


