ព័ត៌មានជាតិ
ខេត្តបុរីរម្យជាប់់ឧត្តរមានជ័យ ជាខេត្តមានសំណង់ប្រាសាទខ្មែរច្រើនជាងគេមួយ នៅទឹកដីថៃ
ខេត្តបុរីរម្យរបស់ថៃជាប់ខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា។ អារ្យធម៌ដ៏រុងរឿងកាលពីជាងមួយពាន់ឆ្នាំមុននាសម័យអង្គរបានគ្រប់ដណ្តប់លើទឹកដីមួយនេះ ដោយមានតឹកតាងតាមរយៈសំណងប្រាសាទខ្មែរជាច្រើន ជាពិសេសសំណង់ប្រាសាទធំៗបន្សល់ទុកក្នុងខេត្តដែលបច្ចុប្បន្នគ្រប់គ្រងដោយថៃនេះ។
1/ ប្រាសាទភ្នំរុង/Phanom Rung temple
សាងសង់ឡើងចន្លោះសតវត្សទី១០ និងទី១៣ ក្នុងរជ្ជកាលព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) តាមរចនាបថខ្មែរ (រចនាបថបាខែង និងរចនាបថបាយ័ន)។ ប្រាសាទនេះឧទ្ទិសដល់ព្រះសិវៈនៅក្នុងព្រហ្មញ្ញសាសនាកសាងឡើងដោយថ្មភក់ និងថ្មបាយក្រៀម បែរមុខទៅទិសខាងកើត ដែលមានជណ្ដើរចាប់ពីជើងភ្នំរហូតដល់តួប្រាសាទមាន ជណ្ដើរ៣ជាន់អមទៅដោយនាគ។
2/ ប្រាសាទមឿងតាំ/Mueang Tam
ប្រាសាទមឿងតាំជាប្រាសាទបុរាណខ្មែរមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រះគុណឆៃ ខេត្តបូរីរម្យ ប្រទេសថៃ។ រចនាបថប្រាសាទនេះគឺ រចនាបថឃ្លាំង និងរចនាបថបាពួន។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១១ ដល់ដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។
3/ ប្រាសាទកុដិឫស្សីបានមឿងគោក/Kuti Ruesi Bang Muang Khok temple
មានចម្ងាយប្រហែល ៧៥០ ម៉ែត្រពីប្រាសាទមឿងតាំ ប្រាសាទកុដិឫស្សីបានមឿងគោក ជាមន្ទីរព្យាបាលរោគក្នុងសម័យអង្គរកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ ចន្លោះឆ្នាំ ១១៨២ដល់១២១៩។
4/ ប្រាសាទកុដិឫស្សីបានណងបួរាយ/Kuti Ruesi Ban Nong Bua Rai temple
ប្រាសាទកុដិឫស្សីបានណងបួរាយគឺជាប្រាសាទមួយក្នុងចំណោម ១០២ អរោគ្យសាលា (មន្ទីរពេទ្យ) ដែលបានសាងសង់ក្នុងរាជ្យព្រះបាទជយវរ្ម័នទី ៧ (១១៨២២-១២១៩) នាសម័យអង្គរ តែមិនទាន់បានសាងសង់រួចរាល់ទាំងស្រុងទេ។
5/ ប្រាសាទគូសួនតែង/Ku Suan Tang temple
6/ ប្រាសាទបានប៊ុ/Ban Bu temple,
ប្រាសាទបានប៊ុ កសាងនៅតាមបណ្តោយផ្លូវពីរាជធានីអង្គរទៅភីមៃ។ ប្រាសាទនេះរងការខូចខាតនិងត្រូវបានអាជ្ញាធរថៃជួសជុលថ្មីឡើងវិញ។
7/ ប្រាសាទណងតាប្លេង/Nong Ta Plaeng temple
8/ ប្រាសាទ ណងហង្ស Prasat Nong Hong
ប្រាសាទណងហុងគឺជាប្រាសាទបុរាណតូចមួយក្នុងខេត្តបូរីរម្យ។ សាងសង់នៅលើគ្រឹះថ្មបាយក្រៀមបែរមុខទៅទិសខាងកើតជាកន្លែងច្រកចូលតែមួយ។
9/ ប្រាសាទ គោកងិវ Prasat Kok Ngiu
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ