KPT+
មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ
បញ្ហាស្ត្រេស ផ្ដល់ភាពស្មុគស្មាញដល់ខួរក្បាល និងអារម្មណ៍យើងខ្លាំងរហូតអាចកើតជាជំងឺផ្លូវចិត្តក៏មាន។ គ្នាយើងពេញវ័យកំពុងធ្វើការ ដឹងថាស្ត្រេសជាបញ្ហាមួយមិនអាចចៀសបាន តែយើងដឹងវិធីដោះស្រាយដែលស័ក្ដិសមសម្រាប់ខ្លួន។ ប៉ុន្តែចំពោះយុវវ័យ មិនទាន់ជួបបញ្ហាច្រើនមែន តែសម្ពាធពីការសិក្សា ពិសេសឥឡូវនេះ រៀនតាមអនឡាញតែក្នុងផ្ទះ អាចដាក់សម្ពាធកាន់តែខ្លាំងលើស្ត្រេស និងសុខភាពផ្លូវចិត្ត ហេតុនេះគួររៀនពីវិធីគ្រប់គ្រងស្ត្រេសទើបល្អ។

តិចនិកសាមញ្ញកម្ចាត់បញ្ហាស្ត្រេសលើយុវវ័យ
យោងតាមវិទ្យាស្ថានចិត្តសាស្ត្រកុមារ និងក្មេងជំទង់សហរដ្ឋអាមេរិក (AACAP) បានអះអាងថា យុវវ័យអាចដោះស្រាយបញ្ហាស្ត្រេសបានជាមួយតិចនិកខាងក្រោមបានដូចជា៖

- ហាត់ប្រាណ និងញ៉ាំអាហារឲ្យទៀងទាត់ (បើរបបអាហារមានតុល្យភាព កាន់តែល្អ)
- គេងគ្រប់គ្រាន់ និងបង្កើតទម្លាប់គេងឲ្យល្អ
- ចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងច្រើន
- ហាត់យូហ្គា ឬតាំងសមាធិសម្រួលអារម្មណ៍
- សម្រាកខ្លះ ទម្លាក់កិច្ចការងារចោលមួយឡែកសិន (ឧ. បើយើងមានកិច្ចការសាលាច្រើន អាចធ្វើមួយណាចាំបាច់មុន ហើយទុកកិច្ចការដែលមិនចាំបាច់មួយឡែក ហើយសម្រាកសិន កុំព្យាយាមសម្រុកធ្វើទាំងអស់)
- បង្កើតបរិយាកាសសប្បាយសម្រាប់ខ្លួន (ស្ដាប់បទចម្រៀង មើលរឿង ឬលេងឆាត ប្រលែងលេងជាមួយសត្វចិញ្ចឹម ដើម្បីកាត់បន្ថយស្ត្រេស)
- បង្កើតភាពរីករាយពេលធ្វើកិច្ចការ (អាចចាក់បទចម្រៀងឮតិចៗ ក្នុងបន្ទប់ស្ងាត់ និងដុតទាន ឬប្រេងប្រហើរក្លិនក្រអូប ពេលកំពុងធ្វើកិច្ចការ)
- ចៀសឆ្ងាយពីការជក់បារី ឬប្រើប្រាស់គ្រឿងញៀន
- ចៀសវាងដាក់សម្ពាធខ្លួនឯង ឲ្យធ្វើកិច្ចការមួយៗត្រូវតែឥតខ្ចោះ
- ស្វែងរកមិត្តភ័ក្ដិដែលធ្វើឲ្យយើងសប្បាយចិត្ត និងអាចជួយដោះស្រាយបញ្ហាកិច្ចការយើងបាន។ល។

សញ្ញាបញ្ជាក់ថា ពីបញ្ហាស្ត្រេសលើយុវវ័យ ម៉ាក់ប៉ាគួរកត់សម្គាល់
– ឆាប់ខឹង មួម៉ៅ
– អាកប្បកិរិយាប្រែប្រួលខុសធម្មតា
– ពិបាកគេង ឬគេងហួសម៉ោងជ្រុល (ភ្នែកចាប់ផ្ដើមស្លក់ មុខស្រពោន)
– ឆាប់ឈឺជាងមុន
– ប្រែប្រួលការញ៉ាំ (ញ៉ាំតិចពេក ឬច្រើនពេក ញ៉ាំបាយមិនទៀង)
– ចូលចិត្តនៅម្នាក់ឯង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជឿអត់ថាមនុស្សឆ្លាត ច្រើនធ្វើទម្លាប់មិនល្អទាំង១២នេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


