សុខភាព
ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ
ការមានផ្ទៃពោះ គឺជាពេលវេលាមួយ ដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់គ្រប់បែបយ៉ាង មិនថាសកម្មភាពឬសូម្បីតែអាហារ ដែលពួកគេញ៉ាំក៏ដោយ។
មានអាហារជាច្រើន ដែលត្រូវចៀសវាងក្នុងពេលមានផ្ទៃពោះ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ សម្រាប់ម្តាយមានផ្ទៃពោះឆ្ងល់ថា តើពួកគេអាចញ៉ាំស៊ូស៊ី ចំពេលមានផ្ទៃពោះបានដែរឬទេ។

ហេតុអ្វីបានជាអ្នកមិនគួរញ៉ាំស៊ូស៊ីពេលមានផ្ទៃពោះ
ក្នុងអំឡុងពេលមិនមានផ្ទៃពោះ មិនថាអ្នកញ៉ាំអ្វីទេ គឺបានទាំងអស់។ ប៉ុន្តែនៅពេលអ្នកមានផ្ទៃពោះ អាហារគឺជារឿងមួយទៀតដែលត្រូវយកចិត្តទុកដាក់។
ស៊ូស៊ីគឺជាអាហារជប៉ុនដែលត្រូវបានផលិតជាចម្បងពីត្រីឆៅ។ ការបរិភោគរបបអាហារប៉ារ៉ាស៊ីត អាចបណ្ដាលឲ្យឆ្លងមេរោគ ពោះវៀន ទៅជាមានរោគសញ្ញាទាំងនេះដូចជា៖ រាគ ក្អួត ឈឺពោះធ្ងន់ធ្ងរ ។
ក្រៅពីប៉ារ៉ាស៊ីតនៅក្នុងត្រីឆៅ អាចបង្កឲ្យមានបាក់តេរីផ្សេងៗទៀតដូចជា listeria បណ្តាលឲ្យមានជំងឺពុលអាហារធ្ងន់ធ្ងរ សម្រាប់សុខភាពរបស់អ្នកនិងកូនក្នុងផ្ទៃ។ ស៊ូស៊ីធ្វើត្រីឆៅ បង្គាឆៅ ហើយទាំងនេះអាចផ្ទុកវីរុសឬបាក់តេរីដែលបង្កគ្រោះថ្នាក់ អាចបង្កឲ្យពុលអាហារ។ លើសពីនេះទៀតទារកដែលមិនទាន់កើត ក៏អាចប្រឈមនឹងបារតផងដែរ។ បាក់តេរីនិងប៉ារ៉ាសិតដែលកើតចេញពីត្រីឆៅអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

ក្នុងអំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធភាពស៊ាំចុះខ្សោយ។ នេះធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការឆ្លង ដែលអាចនាំឲ្យមានហានិភ័យដូចជា៖ ហានិភ័យនៃការរលូតកូន ទារកបានស្លាប់ក្នុងផ្ទៃ ការរលាកស្បូន កំណើតមិនគ្រប់ខែ ។ មិនត្រឹមតែប៉ុណ្ណោះទេ ម្តាយមានផ្ទៃពោះបរិភោគត្រីឆៅ ក៏ផ្តល់ឲ្យដល់កូនជាមួយនឹងការកើនឡើងនៃបារត។ ប្រសិនបើវាត្រូវបានផ្តល់បរិមាណបារតច្រើន អាចប៉ះពាល់ដល់ការវិវត្តនៃប្រព័ន្ធសរសៃប្រសាទ ធ្វើឲ្យខូចខួរក្បាល។ បញ្ហានៃការស្តាប់ និងចក្ខុ ដូច្នេះម្តាយដែលមានផ្ទៃពោះគួរតែចៀសវាងទទួលទានស៊ូស៊ីមានត្រីឆៅ និងសាច់ឆៅជាច្រើនប្រភេទ ។

តើអាហារស៊ូស៊ីប្រភេទណា ដែលម្តាយមានផ្ទៃពោះអាចញ៉ាំបាន?
ក្នុងអំឡុងពេលមានផ្ទៃពោះ ម្តាយគួរតែចៀសវាងអាហារស៊ូជាត្រីឆៅ និងចៀសវាងបរិភោគត្រីដែលមានមាតិកាបារតខ្ពស់ ប៉ុន្តែត្រូវបរិភោគត្រីដែលផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដើម្បីជាគុណប្រយោជន៍ដល់សុខភាពដូចជា ត្រីសាលម៉ុន ត្រីប្រា ឬត្រីខ្លាញ់ដទៃទៀត យ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។ លើសពីនេះទៀត អ្នកម្ដាយអាចញ៉ាំស៊ុបស៊ូស៊ីចម្អិន ឬរដុំបាយស៊ូស៊ី ជំនួសវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកម្ដាយថ្មីថ្មោងគួរដឹងអ្វីខ្លះ ពីកំណើតកូនដែលកើតដោយវះកាត់និងធម្មជាតិ
ចុចអាន៖សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់