ជីវិតកម្សាន្ដ
ជ័យ សុវ៉ាត ត្រៀមខ្លួនលើឆាកបន្ទាប់ពីបញ្ចប់បេសកកម្មជាកងទ័ពអាវស
ម្ចាស់បទ ស្រលាញ់អូនដល់កាន់ឈើច្រត់ លោក ជ័យ សុវ៉ាត ត្រូវបានទស្សនិកជនដឹងថា កន្លងមកលោកសុខចិត្តលះបង់ចោលការងារសិល្ប: ដើម្បីចូលរួមបេសកកម្មជាកងទ័ពអាវសជួយដល់ប្រជាពលរដ្ឋក្នុងដំណាក់កាលកូវីដ-១៩។

ទន្ទឹមគ្នានៃការបាត់បង់វត្តមានមួយសន្ទុះធំពីវិស័យចម្រៀងដើម្បីកិច្ចការងារសង្គម មុននេះ លោក ជ័យ សុវ៉ាត បានប្រកាសថា ក្រោយពីបញ្ចប់បេសកកម្មនៅលើសមរភូមិកងទ័ពអាវស ពេលនេះលោកកំពុងត្រៀមខ្លួនឡើងវិញដើម្បីបំពេរអារម្មណ៍ពុកម៉ែបងប្អូនទស្សនិកជន ។

ជាគូ្រពេទ្យស្ម័គ្រចិត្តនិងតារាចម្រៀងរូបសង្ហារ លោក ជ័យ សុវ៉ាត បានបង្ហើបពីការត្រៀមខ្លួនឡើងឆាកតន្ត្រីដូច្នេះថា «Mission complete ជួបគ្នាលើឆាកឆាប់ៗបងប្អូនជាទីស្រលាញ់» ។ មហានជាច្រើនក៏ទន្ទឹងរង់ចាំវត្តមានជាថ្មីរបស់លោកលើឆាកតន្រ្តីផងដែរ។

សូមបញ្ជាក់ថា លោក ជ័យ សុវ៉ាត គឺជាតារាចម្រៀងមួយរូបដែលហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនជាច្រើនដោយស្ម័គ្រចិត្តចូលប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅលើពិភពលោក និងប្រទេសកម្ពុជាយើងផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ តារាចម្រៀងល្បី ៣ ដួងបន្ថែមអាជីពថ្មីនារដូវកូវីដ- ១៩
ចុចអាន៖ លោកគ្រូ ណូយ វ៉ាន់ណេត បង្ហាញទំហំទឹកចិត្តឪពុកម្តាយដែលកូនៗគ្រប់រូបគួរដឹង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត