ព័ត៌មានជាតិ
ខេត្តកែបមានកោះ ១២ ថ្មប៉ប្រះទឹកមួយ ពលរដ្ឋលើកោះរកស៊ីនេសាទចិញ្ចឹមជីវិត
(ខេត្តកែប)៖ ថ្វីត្បិតប្រជុំកោះក្នុងលម្ហសមុទ្រខេត្តកែប មានសភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតាមបណ្តាកោះមួយចំនួន ក៏មានប្រជាពលដ្ឋរស់នៅដែលភាគច្រើនប្រកបរបរនេសាទ។ នេះបើតាមការលើកឡើងពីលោក វ៉ៅ សុខា អភិបាលរងខេត្តកែបបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

លោក វ៉ៅ សុខា បានបញ្ជាក់ថា ប្រជុំកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនមកសិក្សាគម្រោងដើម្បីធ្វើការអភិវឌ្ឍន៍នៅលើដែនកោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មិនទាន់បានកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ។ លោកបន្តថា ទោះជាបែបណា ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាកោះខ្លះក៏មានពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទក្នុងសមុទ្រ ហើយរំពឹងទុកថាក្នុងចំណោមកោះទាំងនោះ នឹងមានការអភិវឌ្ឍន៍នាពេលខាងមុខនេះផងដែរ។
លោក ចក់ ស៊ីនាថ នាយផ្នែកជលផលដំណាក់ស្តេចនៃខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកែប បានប្រាប់ឱ្យដឹងដែរថា ក្នុងដែនសមុទ្រខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រះទឹក១ រួមមាន៖ ១-កោះទន្សាយ,២-កោះត្បាល់,៣-កោះស្វាយ,៤-កោះពោធិ៍,៥-កោះម៉ាក់ប្រាង,៦-កោះអាចម៍សេះ,៧-កោះអង្រ្កង់,៨-កោះស្វាយព្រៃ,៩-កោះហាលត្រី,១០-កោះការ៉ាង,១១-កោះកុក,១២-កោះម្ទេស និងទី១៣-គឺថ្មប៉ប្រះទឹក។



លោកថា ក្នុងចំណោមកោះទាំងអស់ មានកោះមួយចំនួនមានប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក និងមានប្រជាពលរដ្ឋរស់នៅដែលភាគច្រើនប្រកបមុខរបរនេសាទ ដូចជាកោះទន្សាយ កោះស្វាយ កោះពោធិ៍ កោះអាចម៍សេះ និងកោះការ៉ាងជាដើម។ ក្រៅពីនោះកោះខ្លះត្រូវបានអភិរក្ស និងកោះមួយចំនួនក៏មានក្រុមហ៊ុនកំពុងសិក្សាគម្រោងដើម្បីធ្វើការអភិវឌ្ឍន៍ផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


