ព័ត៌មានជាតិ
តម្រួតថៃឃាត់ខ្លួនពលករខ្មែរ១៤នាក់ បម្រុងឆ្លងដែនមកកម្ពុជា
ពលករខ្មែរចំនួន១៤នាក់ ត្រូវបានកម្លាំងតម្រួតការពារព្រំដែនថៃលេខ៣ និងលេខ១២ ធ្វើការឃាត់ខ្លួនលើពីរគោលដៅ ស្របពេលដែលប្រទេសថៃកំពុងឆ្លងរាលដាលខ្លាំងនូវជំងឺកូវីដ-១៩ និងមេរោគបំប្លែងខ្លួន ធ្វើឱ្យពួកគេគេចខ្លួនត្រឡប់ចូលមកកម្ពុជាវិញ។

ការឃាត់ខ្លួននេះគឺបានធ្វើឡើងជាបន្តបន្ទាប់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងស្រុកតាប្រាក់យ៉ា និងក្នុងស្រុកអារញ្ញប្រាថេតតាមចំការដំឡូងមី ត្រង់ចំណុចដុងងូ ក្នុងឃុំប៉ារ៉ៃដោយក្នុងស្រុកតាប្រាក់យ៉ាឃាត់បានចំនួន ៦ នាក់ និងក្នុងស្រុកអារញ្ញប្រាថេតចំនួន ៨ នាក់។
ក្រោយពីត្រួតពិនិត្យកម្តៅដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ រួចមក ពួកគេបានសារភាពថា ដោយសារតែការភ័យខ្លាចនូវជំងឺប្រភេទថ្មីផងទើបពួកគេសម្រេចវិលត្រឡប់មកកម្ពុជាវិញដោយចំណាយថវិកាក្នុងម្នាក់ៗទៅលើអ្នកបង្ហាញផ្លូវអស់ចំនួន ៤ ពាន់បាត៕


ដោយ: សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


