សុខភាព
រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច
បច្ចុប្បន្ន វីរុសបំប្លែង Delta បានឆ្លងរាលដាលចូលក្នុងសហគមន៍នៅប្រទេសកម្ពុជា វាកាន់តែបង្កើនហានិភ័យមកលើសុខភាព។ ទោះចាក់វ៉ាក់សាំងរួចហើយក៏យើងនៅតែអាចឆ្លងវីរុសកូវីដធម្មតា ចុះទម្រាំវីរុសបំប្លែង Delta ដែលងាយឆ្លង និងកាចសាហាវជាងវីរុសកូវីដ-១៩ ធម្មតាទៀតនោះ។ ខាងក្រោមនេះ ជារោគសញ្ញាវីរុសបំប្លែង Delta និងកូវីដ-១៩ធម្មតា លើអ្នកចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់វ៉ាក់សាំងក្រោយឆ្លង។

រោគសញ្ញាវីរុសបំប្លែង Delta
វីរុសបំប្លែងថ្មី Delta មានសភាពឆ្លងលឿន និងមានភាពកាចសាហាវជាងជំងឺកូវីដ ១៩ ធម្មតា យោងតាមការសិក្សាពីមុនមក អ្នកស្រាវជ្រាវសង្កេតឃើញថា រោគសញ្ញាវីរុសបំប្លែង Delta មានភាពខុសគ្នារវាងអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលឆ្លងវីរុសបំប្លែងនេះដូចជា៖
អ្នកចាក់វ៉ាក់សាំងរួច៖ ឈឺក្បាល ហៀរសម្បោរ កណ្ដាស់ និងឈឺ ឬរមាស់ក និងមិនសូវមានរោគសញ្ញាកូវីដ ១៩ ធម្មតាកើតឡើងទេរួមមាន ហិតមិនដឹងក្លិន ញ៉ាំមិនដឹងរសជាតិ ក្ដៅខ្លួន និងដង្ហក់។
អ្នកមិនទាន់ចាក់វ៉ាក់សាំង៖ ឈឺក្បាល ហៀរសម្បោរ ក្ដៅខ្លួន ក្អកញឹកញាប់ និងរោគសញ្ញាដូចកូវីដ ១៩ធម្មតាផ្សេងទៀត។

រោគសញ្ញាជំងឺកូវីដ-១៩ ធម្មតា
ជាទូទៅ ក្រោយពីប៉ះពាល់ជាមួយវីរុសកូវីដ-១៩ វាត្រូវការរយៈពេល ៥-៦ថ្ងៃ ទើបចេញរោគសញ្ញាដំបូង ឬករណីខ្លះ ឆ្លងគ្រប់១៤ថ្ងៃ ទើបបង្ហាញរោគសញ្ញា។ ចំពោះរោគសញ្ញានេះ ក៏ប្រែប្រួលទៅតាមមនុស្សដែលចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់វ៉ាក់សាំងដូចជា៖
អ្នកចាក់វ៉ាក់សាំងរួច៖ កណ្ដាស់ ដកដង្ហើមខ្លីៗ ឈឺត្រចៀក និងហើមកូនកណ្ដុរ។ នេះបើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅ King’s College ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លើករណីឆ្លងជំងឺកូវីដ ១៩ ក្រោយចាក់វ៉ាក់សាំង លើមនុស្សប្រមាណ ១,១លាននាក់។
អ្នកមិនចាក់វ៉ាក់សាំង៖ គ្រុនក្ដៅ ក្អកស្ងួត អស់កម្លាំង ឈឺក ឈឺក្បាល តឹងច្រមុះ ចង្អោរ ក្អួត រាករូស ភ្នែកឡើងក្រហម ពិបាកដកដង្ហើម ឈឺចុងទ្រូង និងបាត់បង់ចំណង់អាហារ។
ដូចនេះហើយ យើងគួរបន្តការពារសុខភាពឲ្យបានដិតដល់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាសឲ្យជាប់ រក្សាគម្លាតពីអ្នកដទៃ និងអនុវត្ត ៣កាពារ ៣កុំ ដើម្បីសុខភាពខ្លួនយើង និងមនុស្សជាទីស្រលាញ់៕
ចុចអាន៖វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ
ចុចអាន៖ភាពខុសគ្នានៃរោគសញ្ញាវីរុស Delta ចំពោះអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


