សុខភាព
មន្រ្តី WHO លើកឡើងថា ក្រោយពេលជាពីកូវីដ-១៩ អាចមានផលវិបាកសុខភាព ៣-៩ខែ
វីត្បិតតែអ្នកជំងឺកូវីដ-១៩ អាចនឹងធូរស្រាលក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីជាសះស្បើយ ប៉ុន្តែមានអ្នកជំងឺមួយចំនួន ក្រោយព្យាបាលជា អាចមានផលវិបាកសុខភាព (post-COVID condition) ឬហៅថាជំងឺកូវីដរយៈពេលយូរ (long COVID) ។ បន្ទាប់ពីជាសះស្បើយ តើអ្នកជំងឺអាចនឹងផលវិបាកសុខភាពអីខ្លះ? មានរយៈពេលយូរប៉ុនណា?

វេជ្ជបណ្ឌិត Janet Diaz ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) និយាយថាផលវិបាកសុខភាពដែលអ្នកជំងឺមួយចំនួនតែងតែជួបប្រទះមាន ៣ធំៗ និងអាចមានរយៈពេល ៣-៦ ខែ ឬ៩ ខែ ដោយអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងច្បាស់ពីរយៈពេលជាក់លាក់របស់ផលវិបាកសុខភាពបន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ នៅឡើយ ។
ផលវិបាកសុខភាពធំៗទាំង៣៖
- ពិបាកដកដង្ហើម/ថប់ដង្ហើម
- អស់កម្លាំង/ល្ហិតល្ហៃ
- មានបញ្ហាក្នុងគិត/ពិបាកផ្ចង់អារម្មណ៍
ផលវិបាកបន្ទាប់សន្សំ៖
- ឈឺទ្រូង
- ពិបាកនិយាយស្តី
- ថប់បារម្ភ/ធ្លាក់ទឹកចិត្ត
- ឈឺសាច់ដុំ
- គ្រុន
- បាត់បង់រសជាតិ/ក្លិន

ទោះយ៉ាងណា ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) រូបនេះលើកឡើងថា បច្ចុប្បន្ននេះមិនទាន់មានការព្យាបាលច្បាស់លាស់សម្រាប់ផលវិបាកសុខភាពបន្ទាប់ពីជំងឺកូវីដ-១៩ ទេ ព្រោះមិនទាន់ដឹងពីមូលហេតុជាក់លាក់ដែលបង្កពួកវា។ អ្វីដែលយើងអាចធ្វើបានគឺទៅរកគ្រូពេទ្យតាមអាការៈជំងឺ។ ឧទាហរណ៍៖ បើមានអាការពិបាកដកដង្ហើម យើងត្រូវទៅជួបគ្រូពេទ្យឯកទេសសួត។
ជាទូទៅ ដើម្បីចៀសវាងផលវិបាកសុខភាពបន្ទាប់ពីជំងឺកូវីដ-១៩ យើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ កុំ និង ៣ ការពារ ព្រមទាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។ វ៉ាក់សាំងអាចការពារយើងពីជំងឺធ្ងន់ធ្ងរ និងបន្ថយអត្រាមរណៈ បើសិនជាយើងឆ្លងជំងឺកូវីដ ១៩។ ជាពិសេសយើងត្រូវថែរក្សាសុខភាពដោយវិធីសាមញ្ញៗដូចជា ញុំាអាហារ និងភេសជ្ជៈដែលល្អចំពោះសុខភាព សម្រាកឱ្យបានច្រើន ជៀសវាងបារី និងគ្រឿងស្រវឹង ក៏ដូចជាហាត់ប្រាណជាប្រចាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តើវ៉ាក់សាំងមួយណា មានប្រសិទ្ធភាពខ្លាំងជាងគេ ប្រឆាំងវីរុសបំប្លែងខ្លួន Delta?
ចុចអាន៖ លម្អិត! វ៉ាក់សាំងដែលកម្ពុជាយកមកចាក់ដូសទី៣ មានប្រសិទ្ធភាពអស្ចារ្យប្រឆាំងកូវីដ និង Delta
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


