ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ចាក់វ៉ាក់សាំងដល់កុមារលើសផែនការ
ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុមានប្រសាសន៍ នៅព្រឹកថ្ងៃទី០៨សីហានេះថា នៅក្នុងរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧សីហាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំង០៩ទីតាំងនៅក្នុងស្រុកចំនួន៥ បានចំនួន២៦ ១៩៦នាក់ ស្មើនឹង១០៥.៩% លើសផែនការកំណត់ដែលមានត្រឹម២៤៧២៨នាក់ប៉ុណ្ណោះ។
តាមតួលេខត្រូវចាក់ដល់កុមារនិងយុវវ័យអាយុក្រោម១៨ឆ្នាំ នៅក្នុងខេត្តព្រះសីហនុមានតែ ២៤ ៧២៨ នាក់ប៉ុណ្ណោះ។ ប៉ុន្តែតួលេខជាក់ស្តែងដោយសារមានបងប្អូនចំណាកស្រុកមួយចំនួន កំពុងធ្វើការនៅខេត្តព្រះសីហនុ បាននាំកូនចៅទៅចាក់ដែរទើបធ្វើឱ្យចំនួនកើនឡើងលើសផែនការ។

លោកបានបន្តទៀតថា «ជាទូទៅយើងមិនប្រកាន់អ្នករស់នៅក្នុងខេត្តអចិន្ទ្រៃយ៍ឬអ្នកមកស្នាក់នៅបណ្តោះអាសន្នធ្វើការងារនៅក្នុងខេត្តនោះទេ ឱ្យតែនាំកូនចៅទៅចាក់គឺយើងចាក់ជូនគាត់តែទាំងអស់ហ្នឹង»។
លោកបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ក្នុងចំណោមស្រុកក្រុងទាំង៥ ដែលបានចាក់វ៉ាកសាំងនោះរួមមានស្រុកកំពង់សិលាមាន២ទីតាំងចាក់បានចំនួន២០៦៧នាក់ ស្រុកស្ទឹងហាវមាន១ទីតាំង ចាក់បាន២២២០ នាក់ ស្រុកព្រៃនប់មាន៣ទីតាំង ចាក់បាន១១៥៩៣នាក់ ក្រុងកោះរុងមាន១ ទីតាំង ចាក់បាន៣៣៥នាក់បានបិទបញ្ចប់និងក្រុងព្រះសីហនុមាន២ទីតាំងចាក់បាន៩៩៨០នាក់។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពានាវដល់មាតាបិតា និងអ្នកអាណាព្យាបាលកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ។ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ចប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល។
យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំនៅខេត្តព្រះសីហនុមានរយៈពេល១០ថ្ងៃគឺចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១០ខែសីហាឆ្នាំ២០២១ ដែលបានដំណើរការព្រមគ្នាទាំង០៩ទីតាំង ក្នុងក្រុងស្រុកទាំង០៥ នៃខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំដល់រាជធានីខេត្តចំនួន៤ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុនិងខេត្តកោះកុង ដែលមកដល់ថ្ងៃទី៧សីហាឆ្នាំ២០២១ ចាក់បានជាង២៥ម៉ឺននាក់ស្មើជាង១២ភាគរយ ធៀបនឹងគោលដៅជិត២លាននាក់នៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


