Connect with us

សុខភាព

ពិតឬចចាមអារ៉ាម ល្បីថា យ៉ាអួ ជួយដល់អ្នកធ្លាក់ទឹកចិត្តឲ្យប្រសើរ ពីជំងឺលាក់មុខនេះ

បានផុស

នៅ

ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោក ហើយមនុស្សមួយចំនួនតូចមិនព្រមទៅជួបគ្រូពេទ្យ ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវឡើយ។

ខណៈ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​មិនដឹងថា ​ពួកគេកំពុង​មានជំងឺ​នេះ​ទេ​ អ្នក​ខ្លះ​ព្រងើយ​មិន​ខ្វល់​រហូត​ក្លាយ​ជា​សំពាធ​រុំ​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ McMaster នៃប្រទេស​កាណាដា​ បាន​បង្ហាញ​ពី​ដំណឹងល្អ​សម្រាប់​អ្នក​ជំងឺធ្លាក់ទឹកចិត្ត​ នៅ​ពេលដែលអ្នកស្រាវជ្រាវរកឃើញថា “ យ៉ាអួ” អាច​ជួយ​ព្យាបាល​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​បាន​ប្រសើរ​ជាង​មុន។

៦៤ ភាគរយនៃមនុស្សដែលទទួលរងពីជំងឺ​រលាក​ពោះវៀន​ធំ​ និង​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត មាន​ស្មារតី​ល្អ​ប្រសើរ​ជាង​មុន​ ពី​ការ​ទទួលទាន“ បាក់តេរី​ល្អ” ឬ​អតិសុខុមប្រាណ​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​រាងកាយ ( probiotics) ដែល​មាន​នៅក្នុង​ផលិតផល​ទឹកដោះគោ​ជូរ។

បើប្រៀបធៀបទៅនឹងក្រុមអ្នក​ជំងឺដែលមានរោគ​សញ្ញា​ផ្លូវចិត្ត​ បាន​ប្រើថ្នាំ Placebo ក្រុម​ចុងក្រោយ​គឺ​មិន​សូវ​ល្អ​ដូចពួកគេ​ទេ។ នេះគឺ ៣២ ភាគរយ​បន្ទាប់ពីក្រុមអ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​មនុស្ស​ពេញវ័យ ៤៤ ក្រុម​ដោយ​ពាក់​កណ្តាល​ប្រើ Probiotics ជា​រៀងរាល់ថ្ងៃ។ ពាក់​កណ្ដាល​ទៀត​ប្រើ​ថ្នាំ Placebo បន្ទាប់​មកតាមដានរយៈពេល ១០ សប្តាហ៍។

ជា​លទ្ធផល​រោគ​សញ្ញា​ផ្លូវ​ចិត្ត​របស់​អ្នក​ជំងឺ​ដែល​បាន​ទទួលទាន Probiotics មានភាព​ប្រសើរ​ឡើង។ ការ​រក​ឃើញ​នេះ​គឺ​ស្រប​ទៅ​នឹង​ការ​ស្រាវជ្រាវរបស់កូរ៉េខាងត្បូងមួយ ដែលរួមបញ្ចូលស្ត្រីចំនួន ១២ នាក់​ដែលទទួលទាន​ទឹកដោះគោ​យ៉ាអួ​ មាន​ផ្ទុក​សារធាតុ Probiotics ឈ្មោះ Antobasilus។ Bifidobium មាន​រយៈពេល ៤ សប្ដាហ៍​​បាន​រកឃើញ​ថា ​អ្នក​ជំងឺ​ដែល​បាន​ទទួល Probiotics មាន​អារម្មណ៍​ប្រសើរជាងមុន ​ក្រោយ​ការធ្វើតេស្តម៉ាញ៉េទិចកម្លាំងខ្ពស់ (M.R.I. ) ។

ប្រសិន​បើ​អ្នក​សង្ស័យ​ថា ខ្លួនមានរោគសញ្ញាស្ថិតក្នុងទម្រង់នៃជំងឺធ្លាក់ទឹកចិត្ត​ អ្នកគួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល។ ដោយសារ​ជំងឺ​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​បញ្ជូនសរសៃប្រសាទ ​នៅក្នុង​ខួរក្បាល​ ​ហើយ​ថ្នាំ​ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​វេជ្ជបណ្ឌិត​ គួរ​តែ​ត្រូវ​បាន​គេយកចិត្តទុកដាក់​និង​តឹងរ៉ឹង​បំផុត៕

ចុចអាន៖សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត

ចុចអាន៖មាន​គំនិតវិជ្ជមាន រស់​បាន​កាន់​តែ​យូរ ចុះ​​ធ្វើ​ម៉េច​ទើប​មាន​គំនិតវិជ្ជមាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម