សុខភាព
ប្រយ័ត្ន! ក្រោយជាពីកូវីដ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ
ទោះបីជាសះស្បើយពីជំងឺកូវីដ-១៩ហើយយ៉ាងណាក្ដី អ្នកជំងឺអាចប្រឈមនឹងអតុល្យភាពអ័រម៉ូន។ ពិតណាស់ ក្រោយពេលឆ្លងវីរុសកូវីដ-១៩ រួច គ្នាយើងភាគច្រើនអាចជួបប្រទះបញ្ហាសុខភាពមួយចំនួនផ្សេងទៀត។ ខណៈពេលដែលវីរុសនេះប៉ះពាល់ដល់សរីរាង្គជាច្រើននៃរាងកាយ វាក៏អាចរំខានដល់ធ្លាក់ចុះ និងលំហូរនៃអ័រម៉ូន ដែលជាហេតុនាំឲ្យបុរសមានបញ្ហាផ្លូវភេទផងដែរ។អតុល្យភាពអ័រម៉ូន ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩

អតុល្យភាពអ័រម៉ូន ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩
យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា វីរុសSARS-COV-2 ដែលជាភ្នាក់ងារបង្កឲ្យមានជំងឺកូវីដ-១៩ ប៉ះពាល់ដល់លំពែង ព្រមទាំងក្រពេញEndocrine ដែលនាំឲ្យប្រុសៗប្រឈមនឹងបញ្ហាផ្លូវភេទ។ ជាមួយគ្នានេះដែរ វីរុសកូវីដក៏បានរាលដាលពាសពេញរាងកាយ ក៏ដូចជាបង្ហាញរោគសញ្ញាជាច្រើន រួមទាំងប្រព័ន្ធEndrocrine។ វាជះឥទ្ធិពលលើរោគវិទ្យា និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ព្រមទាំងមុខងារក្រពេញPituitary, Adrenal ក្រពេញទីរ៉ូអ៊ីត ឆ្អឹង និងមុខងាររបស់អ័រម៉ូនGonadal។ ជាក់ស្ដែង បុរសត្រូវបានរងផលប៉ះពាល់ដោយអ័រម៉ូនGonadal ជាលទ្ធផល វាធ្វើឲ្យគុណភាពមេជីវិតរបស់បុរសចុះខ្សោយ និងអ័រម៉ូនTestosteroneទាប ដែលបញ្ហានេះអាចត្រូវចំណាយពេលប្រហែល៤ទៅ៦ខែក្នុងការព្យាបាល។

រោគសញ្ញាទូទៅនៃអតុល្យភាពអ័រម៉ូន
ពិតណាស់ អ័រម៉ូនដើរតួនាទីយ៉ាងសំខាន់ក្នុងសុខុមាលភាពទូទៅរបស់យើង។ ហេតុនេះហើយ ទើបមានរោគសញ្ញាជាច្រើនកើតឡើង នៅពេលដែលអ័រម៉ូនអតុល្យភាព។ រោគសញ្ញាទូទៅមួយចំនួន ដែលបញ្ជាក់ថាបុរស និងស្ត្រីអតុល្យភាពអ័រម៉ូន រួមមាន៖
- ខ្សោយសាច់ដុំ ឈឺចាប់ ឬចុករួយសាច់ដុំ
- ឡើង ឬស្រកទម្ងន់
- អស់កម្លាំង
- ហើម ឬចុករួយសន្លាក់
- បញ្ហាភ្នែក
- ចង្វាក់បេះដូងកើនឡើង ឬចុះខ្សោយ
- បែកញើស
- ថប់បារម្ភ ឬជំងឺបាក់ទឹកចិត្ត
- រំញោចចំពោះភាពត្រជាក់ ឬក្ដៅ
- ចំណង់ផ្លូវភេទថយចុះ
- ទល់លាមក ឬបន្ទោបង់ញឹកញាប់
- មិនអាចមានកូនបាន
- នោមញឹកញាប់
- ឃ្លានខ្លាំង
- ស្បែកស្ងួត សក់ស្ដើង ឬផុយស្រួយ
- ហើមមុខ៕
ចុចអាន ៖ លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាល អ្នកជំងឺកូវីដ ស្រាលតាមផ្ទះ និងកម្រិតមធ្យម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


