ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យអាមេរិកមួយនេះយកចំណតឡានដាក់គ្រែសម្រាប់អ្នកជំងឺកូវីដ
ការផ្ទុះឆ្លងកូវីដ-១៩នៅរដ្ឋ Mississippi សហរដ្ឋអាមេរិកបានហក់ឡើងខ្ពស់យ៉ាងខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះដែលជំរុញឲ្យមន្ទីរពេទ្យខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺរហូតយកចំណតរថយន្តធ្វើជាកន្លែងសម្រាប់ព្យាបាល។
អ្នកជំងឺកូវីដ-១៩ច្រើនលើសលប់ និងខ្វះបុគ្គលិកសុខាភិបាលនៅរដ្ឋ Mississippi ដូច្នេះមន្ទីរពេទ្យ University of Mississippi Medical Center (UMMC) បានរៀបចំចំណតរថយន្តរបស់ខ្លួនដែលអាចដាក់គ្រែបានចំនួន២០កាលពីព្រឹកថ្ងៃសុក្រ។ មន្ទីរពេទ្យគ្រោងនឹងបើកមន្ទីរពេទ្យចល័តមួយទៀតនៅដើមសប្តាហ៍ក្រោយនេះ ខណៈក្រសួងសុខាភិបាលអាមេរិក និងសេវាកម្មធនធានមនុស្សបានបញ្ជូនបុគ្គលិកសុខាភិបាលបន្ថែម។

មន្ទីរពេទ្យ UMMC បានបើកកន្លែងព្យាបាលស្រដៀងគ្នានេះដែរនៅយានដ្ឋានមួយកន្លែងកាលពីឆ្នាំ២០២០។
អភិបាលរដ្ឋ Mississippi លោក Tate Reeves បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានបដិសេធចំពោះសំណើរសុំរបស់លោកសម្រាប់នាវាមន្ទីរពេទ្យកងទ័ពជើងទឹក USNS Comfort ដែលចតនៅកំពង់ផែ Manhattan កាលពីខែមីនា ឆ្នាំ២០២០ដើម្បីជួយសម្រាលបន្ទុកអ្នកជំងឺកូវីដ-១៩របស់ពួកគេ។ នៅពេលនោះ ទីក្រុងញូវយ៉កគឺជាមណ្ឌលនៃការផ្ទុះឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃសុក្រ លោក Reeves បានឲ្យដឹងថា ៖«ការស្នើសុំនាវានោះគឺមានបុគ្គលិកជាង៥០០នាក់ដែលអាចមកជាមួយនាវាដែលមានកន្លែងជាក់លាក់»។
លោកបាននិយាយថា លោកស្វាគមន៍ចំពោះបុគ្គលិកសុខាភបាលរបស់រដ្ឋាភិបាលសហព័ន្ធដែលបញ្ជូនមកកាន់រដ្ឋ Mississippi ប៉ុន្តែដូចគណបក្សសាធារណៈរបស់លោកជាច្រើនក៏បានតាំងចិត្តមិនបង្ខំឲ្យមនុស្សពាក់ម៉ាស់ទេ ដែលត្រូវបានគេដឹងថាជាការការពារដ៏មានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាល។
អត្រាចាក់វ៉ាក់សាំងទាប និងការវាយលុកខ្លាំងដោយវីរុសបំប្លែងខ្លួន Delta ស្ទើរទូទាំងសហរដ្ឋអាមេរិកបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលរដ្ឋមួយចំនួន។ រដ្ឋ Arkansas, Florida, Louisiana, Mississippi និង Oregon ត្រូវបានរាយការណ៍ពីចំនួនឆ្លងថ្មី និងចូលមន្ទីរពេទ្យច្រើនបំផុតជាប់កំណត់ត្រា។

យោងតាម Reuters បានឲ្យដឹងថា ចំនួនឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃទូទាំងប្រទេសបានកើនឡើងទ្វេដងកាលពីពីរសប្តាហ៍មុនដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ខែចុងកហរោយនេះ។ ជាមធ្យមករណីស្លាប់ប្រចាំបានកើនឡើងដល់ទៅ៨៥%ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


