ព័ត៌មានអន្ដរជាតិ
ក្រោយធ្លាក់ស្លាប់ស្ដែងៗ តាលីបង់ យល់ព្រមមិនរំខានការជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថានចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល
ប្រមុខបញ្ជាការកណ្តាលអាមេរិក បានជួបជាមួយមេដឹកនាំតាលីបង់ជាន់ខ្ពស់នៅរដ្ឋធានីដូហា ប្រទេសកាតា និងបានឈានដល់កិច្ចព្រមព្រៀងថា កិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន អាចបន្តដោយគ្មានការជ្រៀតជ្រែក និងរំខាន ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ។

ដោយដកស្រង់សម្ដីមន្ត្រីការពារជាតិម្នាក់ ដែលបាននិយាយជាមួយទីភ្នាក់ងារសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កិច្ចប្រជុំរបស់លោកឧត្តមសេនីយ៍ Frank McKenzie ត្រូវបានរាយការណ៍ដោយសារព័ត៌មាន AP និងផ្ដោតសំខាន់លើស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
ស្ថានការណ៍នៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅទីក្រុងកាប៊ុលកាន់តែមានភាពចលាចល ខណៈស្ថានទូតនានានៅក្នុងប្រទេសបានបិទទ្វារ ការបញ្ជូនបុគ្គលិកធ្វើដំណើរតាមអាកាសយានដ្ឋាន ដែលចូលរួមដោយជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ កំពុងអស់សង្ឃឹមក្នុងការចាកចេញពីប្រទេស ។

មន្រ្តីអាមេរិកបាននិយាយថា មនុស្ស ៧ នាក់បានស្លាប់ ខណៈអ្នកខ្លះតោងកង់យន្តហោះយោធាអាមេរិក ហើយបានធ្លាក់ស្លាប់ម្ដងមួយៗ នៅពេលយន្តហោះបានហោះឡើយ ។
វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីមនុស្សរាប់រយនាក់ កំពុងរត់តាមផ្លូវយន្តហោះ ហើយមនុស្សកំពុងអង្គុយនៅពីលើយន្តហោះដឹកអ្នកដំណើរ ទោះបីជាការធ្វើដំណើរតាមអាកាសស៊ីវិលត្រូវបានផ្អាកក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


