Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​៣​នាក់​ ផឹកស្រា​ស្រវឹង​ឈ្លោះប្រកែក​វាយតប់​គ្នា​ល្មើស​នឹង​បំរាម​គោចរ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

បានផុស

នៅ

រតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី ផឹកស្រា​ជា​ក្រុម ល្មើ​ស​បំរាម​របស់​រដ្ឋបាលខេត្ត​រតនគិរី ស្តី​ពី​ការទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូវីដ​១៩ និង​វិធានការ​របស់​សុខាភិបាល ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិ​វិធី​ដោយ​លោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត។

ការ​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង។

យោង​តាម​របាយការណ៍​របស់​នគរបាល​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់ ១-​ឈ្មោះ វៀង ហ្វី​ឡុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាង​ជួសជុល​រថយន្ត​។ ២-​ឈ្មោះ ឃឹម ម៉ុ​ល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​។ ​និង​៣-​ឈ្មោះ សឿន រតនៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដក។

របាយការណ៍​បាន​បញ្ជាក់​ថា ​ក្រោយពី​ឃាត់ខ្លួន​អ្នក​ទាំង​៣​នាក់​នោះ បានធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​១៩ លទ្ធផល​អវិជ្ជមាន​(-) ទាំង​៣​នាក់​។

បច្ចុប្បន្ន​ទាំង​៣​នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅតាម​អន្តកាល​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម