KPT+
ហេតុផល ៥ យ៉ាងដែលកូនក្រមុំសម័យថ្មីសឹងបោះបង់ចោលពិធីមង្គលការតាមបែបបុរាណ
ថ្ងៃដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់ស្ត្រី គឺអាពាហ៍ពិពាហ៍ ។ ស្ត្រីជាច្រើនមានបំណងតាំងពីក្មេង ក្នុងការស្លៀកសំលៀកបំពាក់កូនក្រមុំ។ ពួកគេធំឡើងជាមួយនឹងក្ដីសុបិននៃពិធីមង្គលការ ដូចរឿងព្រេងនិទាន។
ប៉ុន្តែសព្វថ្ងៃនេះ ស្ត្រីកាន់តែច្រើនបោះបង់ចោលសុបិនក្នុងវ័យកុមារភាពរបស់ពួកគេ ហើយចូលចិត្តការជួបជុំតិចតួចនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ព្រោះថា៖
១. តម្លៃចំណាយ

ជាការពិត សូម្បីតែពិធីតូចតាចតាមបែបមាត្រដ្ឋានគ្រួសារ ក៏តម្រូវឱ្យមានធនធានហិរញ្ញវត្ថុសំខាន់ៗដែរ។ រ៉ូប អ្នកថតរូប អ្នកតុបតែងភោជនីយដ្ឋាន បញ្ជីមុខម្ហូបជាដើម សម្រាប់គ្រប់យ៉ាងហើយទាំងអស់នេះ នឹងត្រូវរៀបចំក្នុងពិធី ដែលតម្រូវឲ្យភាគីសងខាងចំណាយច្រើនលើសលប់។
២. ភាពតានតឹង
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏អស្ចារ្យមួយ ត្រូវតម្រូវឲ្យមានការរៀបចំយ៉ាងសស្រាក់សស្រាំ ហើយក៏ធ្វើឲ្យអ្នករៀបចំមានភាពតានតឹងផ្នែកសរសៃប្រសាទជាដើម។ ភាពតានតឹងថា តើអ្វីៗគ្រប់យ៉ាងនឹងទៅតាមផែនការរៀបការឬអត់ បើទោះបីមានជំនួយពីអ្នករៀបចំផែនការអាពាហ៍ពិពាហ៍ហើយក្ដី ក៏យើងមានអារម្មណ៍ថាហត់នឿយនឹងអស់កម្លាំង។
៣. កង្វះគ្រួសារជាធំ
ប្រសិនបើយើងមិនមានសាច់ញាតិនិងមិត្តភ័ក្ដិចូលរួមទេ វាមិនសមនឹងការប្រារព្ធពិធីដ៏អស្ចារ្យនោះទេ។ យ៉ាងណាក៏ដោយ ថ្ងៃដ៏សំខាន់នេះគឺសម្រាប់យើង ហើយនិងដៃគូ ដូច្នេះអ្នកទាំងពីរត្រូវការឡោមព័ទ្ធញាតិមិត្ត មនុស្សជាទីស្រលាញ់ រួមទាំងមិត្តភ័ក្ដិជុំវិញខ្លួន ដោយមិនចាំបាច់អញ្ជើញមនុស្សរាប់រយនាក់ឲ្យមកដឹងលឺឡើយ។
៤. បញ្ហាគ្រួសារ
ក្នុងពិធីត្រូវមានសមាជិកទាំងអស់នៃគ្រួសាររបស់យើង បើសិនមិនមានពួកគេ នោះគឺជាបញ្ហាប្រឈមយ៉ាងខ្លាំង ជាពិសេសប្រសិនបើប្រវត្តិសាស្ត្រច្រំដែរ និងជាបន្ទុកជាមួយនឹងជម្លោះគ្រួសារដែលមានជាយូរមកហើយ។
កូនក្រមុំនិងកូនកំលោះមិនត្រឹមតែព្រួយបារម្ភអំពីពិធីទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងសាច់ញាតិរបស់ពួកគេផងដែរ។ អ្វីដែលពួកគេខ្លាចគឺ ការឈ្លោះប្រកែកគ្នា អាចបំផ្លាញថ្ងៃល្អឥតខ្ចោះនេះ។

៥. មិនចង់ក្លាយជាចំណាប់អារម្មណ៍
មានមនុស្សជាច្រើន មិនចង់ក្លាយជាចំណុចកណ្ដាលនិងចំណាប់អារម្មណ៍ ការយកចិត្តទុកដាក់ពីនរណាម្នាក់ឡើយ។
ប្រសិនបើកូនកំលោះឬកូនក្រមុំខ្មាសអៀនខ្លាំងពេក វាមិនគួរឱ្យឆ្ងល់ទេ ដែលពួកគេមិនចង់បានពិធីមង្គលការបែបប្រពៃណីវែងឆ្ងាយ ច្រើនយប់ច្រើនថ្ងៃនិងរាប់ម៉ោងឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖weddingtips
ចុចអាន៖ចាប់ផ្តើមថតរូបដើម្បីខ្លួនឯង មិនមែនដើម្បីតែផុសយក Like នោះទេ
ចុចអាន៖រឿង ៥ យ៉ាងដែលសហគ្រិនគ្រប់រូបអាចរៀនពី Oprah Winfrey
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


