ព័ត៌មានជាតិ
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បោកបក់ខូចខាតផ្ទះពលរដ្ឋ១៧ខ្នង នៅស្រុកស្វាយចេក
ផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នង ត្រូវបានខ្យលកន្ត្រាក់បោកបក់បណ្តាលខូចខាតស្ទើរទាំងស្រុង ស្ថិតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
បន្ទាប់ពីស្ងប់ទៅវិញ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយរុះរើធ្វើផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ឲ្យម្ចាស់ផ្ទះរស់នៅបណ្តោះអាសន្នសិន។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានប្រាប់ឲ្យដឹងថា ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋាន បានរួមគ្នាខិតខំជួយជួសជុលផ្ទះដែលត្រូវព្យុះឡើងវិញហើយ។ស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ ប្រជាពលរដ្ឋមួយចំនួនពិតជាជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយដោះស្រាយបញ្ហាជូនតាមលទ្ធភាពជាក់ស្ដែងផងដែរ។
សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ វរសេនាតូចថ្មើជើងលេខ៥១៤ សម្រាប់ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ។

ជាចុងក្រោយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែងគួរឲ្យកោតសរសើរ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


