KPT+
ត្រូវចេះឆ្លងកាត់ និងដោះស្រាយជាមួយការរិះគន់ ( មានវីដេអូ )
តាមពិតទៅការរិះគន់មួយចំនួន បានធ្វើឲ្យមានការឈឺចាប់។ ប៉ុន្តែនៅក្នុងផ្នែកសំខាន់ៗ នៃជីវិតរស់នៅរបស់មនុស្សយើង មិនថា ជីវិតឯកជន និងមុខរបរអាជីព ដំណើរការនៃការប្រកបវិជ្ជាជីវៈនៅក្នុងសង្គម ដែលយើងរស់នៅ តែងមានការរិះគន់ខ្លះកើតមានចំពោះយើងបាន។

មនុស្សខ្លះទៅជាបាត់បង់ខ្លួនឯង មិនស្គាល់គោលដៅ ឬខំផ្លាស់ប្ដូរទទឹងទទែង ទៅតាមការរិះគន់ការវាយតម្លៃរបស់អ្នកនៅជុំវិញ ទៅជាច្របូកច្របល់មិនបានលទ្ធផលអ្វី ឬខ្លះទៀតក៏អស្មិមានៈ រក្សាផ្លូវដែលគាត់ដើរមក មិនប្ដូរមិនជឿ មិនទទួលការកែតម្រូវ អ្វីទាំងអស់រហូតទាល់បរាជ័យក្រោកលែងបាន។
វីដេអូនេះនឹងជួយឲ្យពួកយើងពិចារណាសាជាថ្មីថា យើងជាមនុស្សសម័យថ្មី អាចដោះស្រាយជាមួយការកោតសរសើរឬការរិះគន់ ដោយវាងវៃដែរទេ?

«សម្រាប់ខ្ញុំ ខ្ញុំយល់ថា ប្រសិនជាឥឡូវនេះយើងធ្វើតាមចំណងជើងនៃវីដេអូនេះ ដោយពិចារណាលើមនុស្សក្រុមដែលយើងឃើញសកម្មតែខាងសប្បាយលើទម្លាប់រិះគន់ជាន់ពន្លិចអ្នកដទៃ យើងគួរតែចាប់ផ្ដើមគិតអំពីវិធីសាស្ត្រនីមួយៗ ក្នុងការបំបាក់ពួកគេឲ្យចាកចេញពីការរំខានផ្លូវរបស់យើងដែរ! ការរិះគន់ដោយបានមើលឃើញសព្វជ្រុងជ្រោយ ហើយផ្ដល់នូវដំណោះស្រាយមកផង តាមពិតជាការរិះគន់មានប្រយោជន៍ ប៉ុន្តែយ៉ាងហោច វាអាស្រ័យលើពួកគេថាចង់ឲ្យយើងជោគជ័យ ឬចង់បង្អាក់យើង!» ម៉ីសនសុធារី។
សូមស្តាប់វីដេអូរបស់គាត់បន្តចុចត្រង់ណេះ
អត្ថបទ៖លីណា
ចុចអាន៖វាយបកលើមនុស្សដែលនិយាយបំពានយើង ប្រើវិធីទាំងនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


