ព័ត៌មានអន្ដរជាតិ
ប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ចលនាតស៊ូអាហ្វហ្គានីស្ថាន ចាប់បានយុទ្ធជនតាលីបង់ រាប់រយនាក់
ក្រុមតាលីបង់និងកងកម្លាំងប្រឆាំង នៅតែបន្តប្រយុទ្ធដើម្បីត្រួតត្រាជ្រលងភ្នំ Panjshir ភាគខាងជើងទីក្រុងកាប៊ុល ខណៈចលនាតស៊ូអាហ្វហ្គានីស្ថានបាននិយាយថា ពួកគេចាប់បានកងទ័ពតាលីបង់រាប់រយនាក់។
រណសិរ្សតស៊ូជាតិ (NRF) អាហ្វហ្គានីស្ថាន ដែលប្រមូលផ្តុំកម្លាំងស្មោះត្រង់នឹងមេដឹកនាំក្នុងតំបន់លោក Ahmad Massoud បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានឡោមព័ទ្ធ “ភេរវកររាប់ពាន់នាក់” នៅច្រក Khawak ហើយពួកតាលីបង់ បានបោះបង់ចោលយានយន្តនិងឧបករណ៍នៅក្នុងតំបន់ Dashte Rewak។
អ្នកនាំពាក្យ NRF លោក Fahim Dashti បានបន្ថែមថា “ការប្រយុទ្ធទ្រង់ទ្រាយធំកំពុងបន្ត”។
លោក Charles Stratford អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅរដ្ឋធានីកាប៊ុល បានរាយការណ៍ថា យុទ្ធជនតាលីបង់រាប់រយនាក់ត្រូវបានចាប់ខ្លួនយកទៅឃុំឃាំងកាលពីថ្ងៃអាទិត្យ។
លោក Dashti បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ស្រុក Paryan លែងមានយុទ្ធជនតាលីបង់ទៀតហើយ។ មកទល់ពេលនេះ យុទ្ធជនតាលីបង់ជិត ១,០០០នាក់ ត្រូវបានសម្លាប់ របួសឬត្រូវចាប់ជាឈ្លើយ បន្ទាប់ពីផ្លូវចេញចូលត្រូវបានបិទ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រុមតាលីបង់ លោក Bilal Karimi បាននិយាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន ដណ្តើមបានស្រុកចំនួន៥ ក្នុងចំណោមស្រុកទាំង ៧ របស់ខេត្តនេះ។
គួរបញ្ជាក់ថា Panjshir គឺជាខេត្តចុងក្រោយរបស់អាហ្វហ្គានីស្ថាន ដែលប្រឆាំងទប់ទល់នឹងក្រុមប្រដាប់អាវុធដែលបានឡើងកាន់អំណាចកាលពីខែមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ប្រជាជនអាហ្វហ្គានីស្ថានដែលចង់ចេញពីប្រទេស មានសង្ឃឹមហើយ!
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


