សុខភាព
អ្នកជំនាញថា ការធ្វើតេស្តអង់ទីគ័រដើម្បីកំណត់ភាពស៊ាំប្រឆាំងនឹងកូវីដ-១៩ គឺមិនចាំបាច់ឡើយ
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានចេញនូវសេចក្ដីព្រមានរំឭកជនជាតិអាមេរិកថា ការធ្វើតេស្តរកអង្គបដិប្រាណ (អង់ទីគ័រ) ប្រឆាំងនឹងវីរុសកូវីដ-១៩ មិនគួរប្រើសម្រាប់កំណត់ថាតើនរណាម្នាក់បានការពារ ឬមានភាពស៊ាំប្រឆាំងការឆ្លងជំងឺនោះទេ។

ការប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព មិនពឹងផ្អែកលើការធ្វើតេស្តថាមនុស្សម្នាក់មានអង់ទីទីគ័រការពារឬអត់ឡើយ ជាពិសេសការប្រើប្រាស់តេស្តអង់ទីគ័រចំពោះអ្នកដែលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចថ្មីៗ។ នេះបើតាមវេជ្ជបណ្ឌិត Tim Stenzel ប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
វេជ្ជបណ្ឌិតរូបនេះបន្តថា FDA កំពុងរំឭកដល់សាធារណជនអំពីដែនកំណត់នៃតេស្តអង់ទីគ័រប្រឆាំងកូវីដ-១៩ និងផ្តល់នូវអនុសាសន៍បន្ថែមអំពីការប្រើប្រាស់តេស្តនេះ ដើម្បីកុំឱ្យពលរដ្ឋមានការភ័ន្តច្រឡំ។ ការធ្វើតេស្តអង់ទីគ័រអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលធ្លាប់បានប៉ះពាល់នឹងវីរុស SARS-CoV-2 ហើយសរីរាង្គពួកគេអាចបង្កើតអង់ទីគ័រមានប្រតិកម្មភាពស៊ាំទៅនឹងជំងឺកូវីដ។

ទោះយ៉ាងណាការធ្វើតេស្តអង់ទីគ័រមិនគួរត្រូវបានប្រើនាពេលនេះដើម្បីកំណត់ភាពស៊ាំក្នុងការការពារប្រឆាំងនឹងកូវីដ-១៩ ឡើយ ជាពិសេសបន្ទាប់ពីមនុស្សម្នាក់បានទទួលការចាក់វ៉ាក់សាំង ដោយសារតែចាក់វ៉ាក់សាំងរួចភ្លាមៗ ទោះបីតេស្តក៏មិនអាចរកឃើញដែរ។ មូលហេតុនេះអាចបង្កជាក្ដីព្រួយបារម្ភទៅវិញ ហើយពលរដ្ឋអាចយល់ច្រឡំថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពឬមិនអាចបណ្ដុះអង់ទីគ័រការពារវីរុសបាន។
ពាក់ព័ន្ធករណីនេះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ឆ្លើយថា គ្មានការចាំបាច់ទេចំពោះការធ្វើតេស្តរហ័សរកអង់ទីគ័រលើបុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចនោះ ដោយហេតុផលថា វ៉ាក់សាំងដែលពលរដ្ឋចាក់នោះត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដាក់ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្នរួចហើយ។ លោកស្រីបន្តថា វ៉ាក់សាំងទាំងអស់នោះ សុទ្ធតែបានធ្វើតេស្តតាមលក្ខណៈវិទ្យាសាស្ត្រ ឆ្លងកាត់ការសិក្សាជាច្រើនទាក់ទងទៅនឹងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង។

លោកស្រីសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ឲ្យទៅទិញឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនោះទេ ព្រោះថាឧបករណ៍នេះមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។
ដោយឡែក លោកស្រីបណ្ឌិត ឱ វណ្ណឌីន បានយល់ស្របថា “នៅពេលវ៉ាក់សាំងចូលទៅក្នុងសរីរាង្គយើងហើយនោះ មានន័យថាវ៉ាក់សាំងនេះ បានទៅបង្រៀនសរីរាង្គយើង ពីការប្រឆាំងមេរោគកូវីដ-១៩ ហើយសរីរាង្គយើងក៏បានរៀនពីវ៉ាក់សាំងនោះដែរ។ អ៊ីចឹងការណ៍ដែលយើងគិតថា ចង់រកមើលអង់ទីគ័រអង្គការពារឡើង ឬមិនឡើង ឬវាធ្លាក់យ៉ាងណានោះ ខ្ញុំសូមជម្រាបជូនថា ទោះបីនៅសហរដ្ឋអាមេរិកក៏មិនអនុញ្ញាត ឬជំរុញឱ្យទៅវាស់វែងរកអង់ទីគ័រដែរ”។
ជាមួយគ្នាដែរ ក្នុងកាលៈទេសៈនេះ ពលរដ្ឋគួរណាកុំចំណាយថវិកាដើម្បីទិញឧបករណ៍តេស្តរហ័សរកអង់ទីគ័រ។ អ្វីដែលចាំបាច់គឺត្រូវទៅចាក់វ៉ាក់សាំង និងបន្តអនុវត្តតាមវិធានការសុខាភិបាលត្រឹមត្រូវឲ្យបានគ្រប់គ្នា ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងពីជំងឺកូវីដ-១៩៕
អត្ថបទ៖ សន្យា
ចុចអាន៖ មនុស្សទាំងនេះ អាចចំណាយថ្លៃចាក់វ៉ាក់សាំងកូវីដដូសជំរុញដោយខ្លួនឯង
ចុចអាន៖ តើចាំបាច់ទេក្នុងការពិនិត្យរកមើលអង់ទីគ័រការពារមេរោគកូវីដ-១៩?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


