ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារអូឌឹម១១៥នាក់
អាជីវករផ្សារអូឌឹម ដែលស្ថិតក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន១១៥នាក់ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានចុះយកសំណាកកាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

អាជ្ញាធរបានឱ្យដឹងថា ដោយសារតែមានអ្នកជំងឺកូវីដ១៩បានមកដើរទិញម្ហូបនៅទីនោះទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងជំងឺកូវី១៩ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះមកយកសំណាកអាជីវករផ្សារដើម្បីរកជំងឺកូវីដ១៩ និងទប់ស្កាត់ការីករាលដាលបន្តទៀត។
ក្រោយពិនិត្យសំណាកលើអាជីវករទាំង១១៥នាក់រួចទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ធ្វើឱ្យបងប្អូនអាជីវកសប្បាយចិត្តរីករាយនិងបន្តការលក់ដូររកទទួលទានបន្តទៀត។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមផ្តាំផ្ញើទៅបងប្អូនទាំងអស់សូមថែរក្សាសុខភាព និងអនុវត្តតាមវិធានការក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ៣ការពារ ៣កុំ ៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


