សុខភាព
បុរសពេញវ័យបន្តពូជ សូមប្រយ័ត្នកើតជំងឺរលាកក្រពេញប្រូស្តាត
ប្រូស្តាត ជាក្រពេញភេទបុរស ស្ថិតនៅផ្នែកខាងក្រោមជាប់នឹងប្លោកនោម ហើយព័ទ្ធជុំវិញបំពង់នោមប្រដាប់ភេទ។ រលាកក្រពេញប្រូស្តាតស្រួចស្រាវជាញឹកញាប់ បណ្ដាលពីមេរោគបាក់តេរី ហើយអាចកើតលើមនុស្សប្រុសក្រោយពេញវ័យបន្តពូជ។

ក) មូលហេតុនៃការរលាក៖
– បង្កពីមេរោគនៅផ្លូវភេទ
– បង្កពីមេរោគនៅផ្លូវនោម
– បង្កពីមេរោគនៅក្នុងឈាម
ខ) រោគវិនិច្ឆ័យ៖
– បណ្ដំរោគសញ្ញាគ្រុនក្ដៅ
• ក្ដៅខ្លួនលើសពី ៣៨អង្សារសេ
• រងាញាក់ Frisson
• ឈឺក្បាល
• ចុករោយដងខ្លួន
– រោគសញ្ញា ផ្លូវនោម
• នោមក្ដៅក្រហាយផ្សា
• នោមញឹក
• នោមទាស់
• ស្ទះនោម
– បច្ចេកទេសលូកគូថនឹងចង្អុលដៃ (Toucher rectal) ទទួលដឹងថាប្រូស្ដាតឡើងទំហំតឹង និងមានការឈឺចាប់ខ្លាំង

គ) ការពិនិត្យអមគ្លីនិក ៖
– បន្ទះជ្រលក់ទឹកនោមដើម្បីរកវត្តមានមេរោគ (Bandelette urinaire)
– ការពិនិត្យទឹកនោម ECBU
– បណ្ដុះមេរោគក្នុងឈាម Hémoculture
– ការពិនិត្យឈាមបន្ថែម NFS, CRP
.jpg)
ឃ) ផលវិបាកភ្លាមៗ ៖
– Septicémie à BGN
– ស្ទះនោម
– កខ្ទុះនៅនឹងក្រពេញប្រូស្ដាត Abrès de la prostate
– រលាយពងស្វាស Orchi-épididymite
ង) ការព្យាបាល
– បំបាត់រោគសញ្ញាផ្លូវនោម
– ព្យាបាលការបង្ករោគ
ច) សន្និដ្ឋានរួម
– ជាប្រភេទជំងឺកើតមានញឹកញាប់
– ងាយស្រួលធ្វើរោគវិនិច្ឆ័យ
– ត្រូវការចាំបាច់ការព្យាបាលទាន់ពេល

សូមបងប្អូនបុរសៗ ដែលមានអាយុចាប់ពីក្រោយពេញវ័យឡើងទៅ មេត្តាមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យនៃជំងឺនេះ និងចូលរួមពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងការព្យាបាលឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ