KPT+
ហេតុផលធំៗដែលគួរនៅផ្ទះថ្ងៃអាទិត្យ
ធម្មតាយើងយល់ថា ជាការចាំបាច់ណាស់ដែលគួរធ្វើអ្វីមួយនៅចុងសប្តាហ៍ជាលក្ខណៈកម្សាន្ត ព្រោះស្អែករវល់ទៀតហើយ។ ប៉ុន្តែយោងការសិក្សាមួយរបស់ CNBC មានហេតុផលមួយចំនួនដែលមនុស្សជាច្រើននិយមចំណាយថ្ងៃអាទិត្យនៅផ្ទះជាជាងចេញក្រៅ។
១ ពួកគេរីករាយជាមួយភាពផ្ទាល់ខ្លួន

ការចាកចេញពីជីវិតអ៊ូអរ អាចធ្វើបាននៅថ្ងៃសម្រាក។ នៅផ្ទះអានសៀវភៅធ្វើសមាធិ ជាអ្វីដែលមនុស្សជាច្រើនយល់ថាមានសុភមង្គលណាស់។
ពួកគេអាចចំណាយពេលដាំកូនឈើ ស្រោចផ្កា និងបោចស្មៅ តែងលំអផ្ទះយ៉ាងស្រស់ស្រាយ។
២ គេងបានឆ្អែត មើលកុន ញ៉ាំអាហារបណ្តើរដូចកាលពីក្មេង
យើងជាស្តេចនៅផ្ទះយើងហេតុអ្វីចាំបាច់ចេញក្រៅ?
មានទីឯណា សុវត្ថិភាពនិងផាសុកភាពដូចនៅលើគ្រែក្នុងបន្ទប់យើងទៀត?មើលភាពយន្តថ្ងៃសៅរ៍និងថ្ងៃអាទិត្យពេលព្រឹកគឺសប្បាយស្រស់ស្រាយណាស់ សាកទើបដឹង។
៣ ពួកគេសន្សំប្រាក់
រាល់ការចេញទៅក្រៅគឺចំណាយប្រាក់។ មិនថា ភេសជ្ជៈ ជំនិះ សាំង ឬសំបុត្រកុន។ល។ សុទ្ធតែថ្លៃហើយខ្ពស់ជាងថ្ងៃធម្មតា។ ឧបមាយើងសន្សំមួយសប្តាហ៍បាន១០ដុល្លារ មួយឆ្នាំនឹងបាន៥២០ដុល្លារសម្រាប់ហោះទៅបរទេសដោយងាយ។
គេងនៅផ្ទះនិយាយទូរសព្ទ ឆែកអត្ថបទល្អៗ ឬរៀបចំខោអាវសម្រាប់ថ្ងៃចន្ទ ធ្វើឱ្យមានអារម្មណ៍រៀបរយ ពេញមួយសប្តាហ៍ទៀតផង។
៤ ពួកគេចូលចិត្តធ្វើឱ្យថ្ងៃសម្រាកក្លាយជាការសម្រាកពិតៗ
ការគេងឱ្យបានច្រើនជួយដល់ ស្បែកនឹងមានថាមពលបន្ថែមសម្រាប់ការវាយលុកការងារ។ បើមិនគេងសងនៅថ្ងៃសម្រាកអង្កាល់បានគេងគ្រប់នឹងគេ?
៥ ចំណាយពេលជាមួយមនុស្សជិតស្និទ្ធ

ម្តាយឪពុក បងប្អូនយើង គួរញាំបាយជុំគ្នាថ្ងៃនេះឯងបើយើងចេញទៅបាត់ទៀត ធ្វើម៉េចគ្រួសារអាចជុំគ្នាសប្បាយក្អាកក្អាយបាន? នៅពេលដែលយើងបានស្នាក់នៅផ្ទះ ស្លៀកពាក់មានសេរីភាព សុខភាពផ្លូវចិត្តនិងកាយ ពិតជា ល្អប្រសើរជាងមុន សម្រាប់ការសម្រុកការងារនៅសប្តាហ៍ថ្មី៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ អំណោយពិសេស ល្អបំផុតដែលកូនប្រសាស្រីចង់ថ្លែងអំណរគុណដល់ម្ដាយក្មេក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


