ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធផ្សព្វផ្សាយនៅ អាហ្វហ្គានីស្ថាន ជាង ១៥០ ស្ថាប័នបិទលែងដំណើរការ ក្រោយ តាលីបង់ ដាក់ការរឹតត្បិត
ប្រព័ន្ធផ្សព្វផ្សាយ TOLOnews របស់អាហ្វហ្គានីស្ថានបានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ប្រព័ន្ធផ្សព្វផ្សាយចំនួន ១៥៣ បានឈប់ដំណើរការនៅក្នុងខេត្តអាហ្វហ្គានីស្ថានចំនួន ២០ ក្នុងរយៈពេលតិចជាងមួយខែ ចាប់តាំងពីការកាន់កាប់ប្រទេសដោយក្រុមតាលីបង់ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយដែលលែងមានសកម្មភាពនៅអាហ្វហ្គានីស្ថាន រួមមាន ស្ថានីយវិទ្យុ កាសែត និងប៉ុស្តិ៍ទូរទស្សន៍ ។ ការសម្រេចចិត្តនេះកើតឡើង ដោយសារតែបញ្ហាសេដ្ឋកិច្ចដែលពួកគេកំពុងជួបប្រទះ និងការរឹតត្បិតរបស់តាលីបង់ ។ តំណាងអង្គការឯកទេសបាននិយាយថា ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយនោះ នឹងមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនលែងមានឆន្ទៈក្នុងការធ្វើការនៅក្នុងប្រទេសនេះ ។

លោក Hujatullah Mujadadi អនុប្រធានសហព័ន្ធអ្នកកាសែតអាហ្វហ្គានីស្ថានបាននិយាយថា “ប្រសិនបើអង្គការដែលគាំទ្រប្រព័ន្ធផ្សព្វផ្សាយ មិនយកចិត្តទុកដាក់ចំពោះប្រព័ន្ធផ្សព្វផ្សាយនោះទេ យើងនឹងបន្តឃើញការបិទប្រព័ន្ធផ្សព្វផ្សាយដែលនៅសល់នៅក្នុងប្រទេស” ។

ទន្ទឹមនោះ អ្នកតំណាងវិទ្យុ និងទូរទស្សន៍បានប្រាប់សារព័ត៌មាន Sputnik ថា ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដែលឈប់ដំណើរការមានវិទ្យុ និងទូរទស្សន៍ Enikass ដែលធ្លាប់គ្របដណ្តប់ខេត្តអាហ្វហ្គានីស្ថានចំនួន ៣ ដោយសារតែបញ្ហាផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីក្រុមហ៊ុនមួយចំនួនឈប់បង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មនៅលើប៉ុស្តិ៍ទូរទស្សន៍មួយនេះ ។

គួរបញ្ជាក់ថា បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថាន ការវាយប្រហារផ្សេងៗប្រឆាំងអ្នកកាសែតបានកើតឡើង ហើយធ្វើឲ្យមានការព្រួយបារម្ភជុំវិញសុវត្ថិភាពអ្នកកាសែតនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តាលីបង់ ដកមុខវិជ្ជាណាប្រឆាំងច្បាប់ឥស្លាមចេញពីកម្មវិធីសិក្សា របស់សាកលវិទ្យាល័យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


