ព័ត៌មានអន្ដរជាតិ
តាលីបង់ ដកមុខវិជ្ជាណាប្រឆាំងច្បាប់ឥស្លាមចេញពីកម្មវិធីសិក្សា របស់សាកលវិទ្យាល័យ
រដ្ឋមន្ត្រីក្រសួងអប់រំជាន់ខ្ពស់របស់តាលីបង់បានប្រកាសថា ខ្លួននឹងដកមុខវិជ្ជាដែលត្រូវបានចាត់ទុកថាប្រឆាំងនឹងច្បាប់ Sharia របស់សាសនាឥស្លាម ចេញពីកម្មវិធីសិក្សារបស់សាកលវិទ្យាល័យអាហ្វហ្គានីស្ថាន ។
ដោយដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TOLO រដ្ឋមន្ត្រីក្រសួងអប់រំជាន់ខ្ពស់លោក Shaikh Abdul Baqi Haqqani បាននិយាយនៅថ្ងៃចន្ទនេះថា មុខវិជ្ជានីមួយៗដែលប្រឆាំងនឹងច្បាប់ឥស្លាមនឹងត្រូវដកចេញ ។
លោកបន្ថែមថា លើសពីនេះទៀតនិស្សិតទាំង ២ ភេទនឹងមិនត្រូវបានអនុញ្ញាតឲ្យសិក្សាជាមួយគ្នាទេ ពោលស្ត្រីមិនឲ្យរៀនបន្ទប់ជាមួយបុរសទេ ។
ទន្ទឹមនោះ ក្រសួងក៏បានសន្យាថានឹងចាប់ផ្តើមកម្មវិធីពិសេសមួយ ដែលនឹងអនុញ្ញាតឲ្យនិស្សិតទៅសិក្សានៅបរទេសនាពេលអនាគតផងដែរ ។
កាលពីថ្ងៃអង្គារសប្តាហ៍មុន មេដឹកនាំរបស់តាលីបង់លោក Hibatullah Akhundzada បាននិយាយថា “នាពេលអនាគតបញ្ហាអភិបាលកិច្ច និងជីវិតទាំងអស់នៅអាហ្វហ្គានីស្ថាន នឹងត្រូវបានគ្រប់គ្រងដោយច្បាប់ Sharia” ។
Sharia គឺជាច្បាប់សាសនាដែលបង្កើតឡើងជាផ្នែកមួយនៃប្រពៃណីឥស្លាម ។ វាត្រូវបានដកស្រង់ចេញពីគម្ពីគូរ៉ាន ហើយដើរតួជាក្រមសីលធម៌សម្រាប់ការរស់នៅ ដែលប្រជាជនមូស្លីមទាំងអស់ត្រូវប្រកាន់ខ្ជាប់ ដោយរាប់បញ្ចូលទាំងការអធិស្ឋានជាប្រចាំ ការតមអាហារ និងការបរិច្ចាគដល់ជនក្រីក្រជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


