ព័ត៌មានជាតិ
កងកម្លំាងអន្តរាគមន៍ ខេត្តកំពង់ធំ ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ខណៈទឹកស្ទឹងសែនឡើងខ្លាំង
ដោយអនុវត្តន៍តាមបទបញ្ជា ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព រចនាសម្ព័ន្ធរបស់កងកម្លំាងអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ បានអានសេចក្តីសម្រេចចាត់តាំង កងកម្លំាងអន្តរាគមន៍ មានសមាជិក១៥០នាក់ ដើម្បីត្រៀមអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានប្រគល់។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមបទបញ្ជា ក្នុងការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ដែលអាចកើតមានឡើង ខណៈបច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួល មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យទឹកនៅតាម ដងស្ទឹងសែន បានដង្ហក់ឡើងមានកម្ពស់ ១៣,៣៧ ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្ន គឺកម្ពស់ ១៣,៥០ម៉ែត្រ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនគ្រប់រូបក្នុងកងកម្លាំង អន្តរាគមន៍ ត្រូវត្រួតពិនិត្យឡើងវិញ នូវសម្ភារៈមធ្យោបាយមាន អាវពោងសុវត្ថិភាព ខ្សែពួរ ប៊ីដុងទឹក ពោងសង្រ្គោះ ឱ្យបានត្រឹមត្រូវ ដើម្បីធានាចល័តអន្តរាគមន៍ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានសុវត្ថិភាព និងត្រូវតែបន្តការពារខ្លួនទប់ស្កាត់ឱ្យផុតពីការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន មិនត្រូវធ្វេសប្រហែស និងអនុវត្តន៍តាមភារកិច្ចដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូន ឱ្យទទួលបានជោគជ័យ៕
អត្ថបទ៖ ប៊ុន រដ្ឋា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


