ព័ត៌មានអន្ដរជាតិ
រូបភាពគួរឲ្យអាសូរ កម្លាំងល្បាតអាមេរិកដេញជនអន្តោប្រវេសន៍
រូបភាពកម្លាំងល្បាតព្រំដែនអាមេរិកនៅរដ្ឋតិចសាសបានជិះសេះវាយដេញជនអន្តោប្រវេសន៍ហៃទីត្រូវបានគេចែករំលែកយ៉ាងច្រើនកាលពីថ្ងៃចន្ទ ហើយទទួលរងការរិះគន់យ៉ាងខ្លាំង។
រដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មានសេតវិមានលោកស្រី Jen Psaki ត្រូវបានគេសួរថា ការប្រើសេះ ហើយដេញវ៉ៃ រូបភាពដ៏អាក្រក់មើលនៅក្នុងប្រទេសមួយដែលរកឃើញទាសភាពបែបនេះបង្ហាញពីទង្វើសមស្របទេ។

តំណាងសេតវិមានអាមេរិកបានឆ្លើយថា ៖«ខ្ញុំបានឃើញរូបភាពវីដេអូខ្លះ។ ខ្ញុំមិនមានពេញទាំងស្រុងទេ។ ខ្ញុំមិនអាចស្រមៃថាតើបរិបថអ្វីដែលអាចធ្វើឲ្យសមស្របនោះទេ។ ខ្ញុំមិនគិតថា នរណាម្នាក់ដែលបានឃើញរូបភាពនោះអាចគិតថា អាចទទួលយកបាន ឬសមរម្យនោះទេ»។

កាលពីថ្ងៃចន្ទមន្ត្រីអាមេរិកផ្សេងទៀតបាននិយាយនៅពេលពួកគេបានការពារនូវការឆ្លើយតបដ៏ខ្លាំងក្លារបស់ពួកគេថា ប្រជាជនហៃទី និងអន្តោប្រវេសន៍ផ្សេងទៀតជាង៦០០០នាក់ត្រូវបានយកចេញពីជំរំនៅទីប្រជុំជន De Rio ព្រំដែនរដ្ឋតិចសាស។

ហៅស្ថានភាពនោះថាជាបញ្ហាប្រឈម និងប្រេះដូង រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក Alejandro Mayorkas បានចេញការព្រមានយ៉ាងខ្លាំងមួយថា ៖«ប្រសិនបើអ្នកចូលមកអាមេរិកខុសច្បាប់ អ្នកនឹងត្រូវត្រឡប់ទៅវិញ។ ដំណើររបស់អ្នកនឹងមិនបានសម្រេចទេ ហើយអ្នកនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត និងក្រុមគ្រួសាររបស់អ្នក»។

លោក Mayorkas និងប្រធានកម្លាំងល្បាតព្រំដែនលោក Raul Ortiz បាននិយាយថា ពួកគាត់នឹងពិនិត្យមើលសកម្មភាពរបស់ក្រុមយាមល្បាតជិះសេះដេញជនអន្តោប្រវេសន៍ និងជនភៀសខ្លួននៅទន្លេមួយចន្លោះទីក្រុង Ciudad Acuña ប្រទេស ម៉ិកស៊ិក និងទីប្រជុំជន Del Rio ក្នុងរដ្ឋតិចសាស ប៉ុន្តែមន្ត្រីទាំងពីរនេះនិយាយថា គ្មានអ្វីខុសទេដែលផ្អែកលើរូបភាព និងវីដេអូ។
សហរដ្ឋអាមេរិកបានចាប់ប្រតិបត្តិការហោះហើរដឹកជញ្ជូនមនុស្សរាប់ពាន់នាក់ឲ្យត្រឡប់ទៅប្រទេសកំណើតវិញ និងបញ្ឈប់នរណាឆ្លងកាត់ចេញពីប្រទេសម៉ិកស៊ិកជាការចាប់ផ្តើមនូវអ្វីដែលជាការបណ្តេញចេញទ្រង់ទ្រាយធំរបស់អាមេរិកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ។

បុរសឈ្មោះ Paul Ratje ជាអ្នកថតរូបលើក្រុមល្បាតជិះសេះដេញជនអន្តោប្រវេសន៍ដែលកំពុងកាន់កញ្ចប់បាយបាននិយាយថា ៖«ខ្ញុំទៅដល់កន្លែងកើតហេតុ ហើយអ្នករាល់គ្នាកំពុងឆ្លងកាត់ទន្លេ…ភ្លាមៗនោះប៉ូលិសបានមកដល់ ហើយពួកគេចាប់ផ្តើមឲ្យមនុស្សចាកចេញ។បន្ទាប់មកកម្លាំងល្បាតជិះសេះមកដល់ ហើយពួកគេក៏ចាប់ផ្តើមជំរុញមនុស្សឲ្យចាកចេញ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


