ព័ត៌មានអន្ដរជាតិ
WHO ដាក់គោលដៅលុបបំបាត់ជំងឺរលាកស្រោមខួរបាក់តេរីត្រឹមឆ្នាំ២០៣០
អង្គការសុខភាពពិភពលោក (WHO) បានដាក់គោលដៅលុបបំបាត់ទម្រង់ជំងឺរលាកស្រោមខួរដ៏កាចសាហាវបណ្តាលឲ្យស្លាប់ត្រឹមឆ្នាំ២០៣០ តាមរយៈលើកកម្ពស់ការយល់ដឹង និងលទ្ធភាពទទួលបានការព្យាបាល។ ផែនការសកលនេះត្រូវបានចាប់ដំណើរការដោយភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២៨ ខែកញ្ញាដើម្បីប្រយុទ្ធនឹងជំងឺរលាក។
ការរលាកស្រោមខួរគឺជាជំងឺដ៏គ្រោះថ្នាក់មួយនៃភ្នាស់ជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង។ ខណៈវាកើតឡើងបណ្តាលមកពីការចម្លងរោគដោយបាក់តេរី និងវីរុស ការលាកស្រោមខួរដោយបាក់តេរីសម្លាប់មនុស្សច្រើនជាងទម្រង់ជំងឺដទៃទៀត។
«ផែនការបង្ហាញផ្លូវជាសកលដើម្បីកម្ចាត់ជំងឺរលាកស្រោមខួរត្រឹមឆ្នាំ២០៣០»ត្រូវបានដំណើរការដោយសសម្ព័ន្ធដៃគូចម្រុះនៅកម្មវិធីមួយក្នុងទីក្រុងហ្សឺណែវដើម្បីផ្តោតលើការទប់ស្កាត់ការចម្លងមេរោគ និងធ្វើឲ្យប្រសើរឡើងនូវវិធីព្យាបាល និងរោគវិនិច្ឆ័យសម្រាប់អ្នកមានជំងឺរលាកស្រោមខួរ។

អគ្គលេខាធិការ WHO លោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា ៖«កន្លែងណាដែលវាកើតមាន ជំងឺរលាកស្រោមខួរអាចបណ្តាលឲ្យស្លាប់ ធ្វើឲ្យចុះខ្សោយ វាយលុកយ៉ាងឆាប់រហ័ស សុខភាពធ្ងន់ធ្ងរ ផលវិបាកសេដ្ឋកិច្ច និងសង្គម ហើយបណ្តាលឲ្យផ្ទុះឡើងយ៉ាងសាហាវ»។
ជំងឺរលាកស្រោមខួរកើតមានទូទៅបំផុតនៅក្នុងប្រទេសជាង២០នៅមហាអនុតំបន់អាហ្វ្រិកសាហារ៉ា។
ប្រសិនបើគ្មានការព្យាបាលទាន់ពេលវេលាទេ ជំងឺរលាកស្រោមខួរបាក់តេរីអាចបណ្តាលឲ្យរាលដាលយ៉ាងឆាប់រហ័ស សម្លាប់ម្នាក់ក្នុងចំណោម១០ដែលមានជំងឺនេះ ខណៈម្នាក់ក្នុងចំណោម៥នាក់អាចបណ្តាលឲ្យកើតមានជំងឺរ៉ាំរ៉ៃ រួមមានការប្រកាច់ ស្តាប់លែងឮ និងងងិតភ្នែក ហើយខូចខាតសរសៃប្រសាទ។
កម្មវិធីដឹកនាំដោយ WHO ក៏មានគោលដៅកាត់បន្ថយការស្លាប់ដោយជំងឺរលាក់ស្រោមខួរបាក់តេរីឲ្យបាន៧០%៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


