សុខភាព
អាឡ័កស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យអស់កម្លាំង
យើងជួបបញ្ហាអាឡ័កស៊ីច្រមុះ ច្បាស់ជាដឹងថារំខានកម្រិតណា និងអាចធ្វើឲ្យយើងមានអារម្មណ៍ថាអស់កម្លាំងផងដែរ។អាឡ័កស៊ីកើតឡើង ពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងយល់ច្រឡំលើសារធាតុខាងក្រៅមួយចំនួនថាជា សារធាតុបង្កគ្រោះថ្នាក់ដល់រាងកាយ។ សារធាតុបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីនេះហៅថាអាលែកហ្ស៊ែន។

១. រោគសញ្ញាអាឡ័កស៊ី
ក្នុងករណីជាច្រើន អាលែកហ្ស៊ី បានបង្កការរំខានដល់ជីវិតប្រចាំថ្ងៃរបស់យើង និងមានរោគសញ្ញាកម្រិតស្រាលមួយចំនួនដូចជា រមាស់ភ្នែក ក្អក កណ្ដាស់ រមាស់ស្បែក និងហៀរសម្បោរ ជាដើម។ មនុស្សជាច្រើន មានបញ្ហាអាលែកហ្ស៊ីអាចជួបរោគសញ្ញាកម្រិតស្រាលទាំងនេះ។ ម្យ៉ាងទៀត ក៏មានដែរ អ្នកខ្លះអាចមានអារម្មណ៍ថាអស់កម្លាំងដោយសារអាលែកហ្ស៊ី។
២. អាលែកហ្ស៊ីធ្វើឲ្យអស់កម្លាំង?
ការមានចេញរោគសញ្ញាដូចជារមាស់ភ្នែក តឹងច្រមុះ ពិបាកដកដង្ហើម អាចធ្វើឲ្យអ្នកមានញ្ហានេះជួបការលំបាកក្នុងខ្លួន។
ជាទូទៅ អាលែកហ្ស៊ីកើតឡើងពេលរាងកាយមានប្រតិកម្មខ្លាំងជ្រុលលើសារធាតុខាងក្រៅណាមួយ ដូចជាផ្សែង លម្អងផ្កា ឬធូលី ជាដើម ដែលនាំឲ្យមានប្រតិកម្មខ្លាំងពីរាងកាយ ហើយនេះជាអ្វីដែលរាងកាយយើងព្យាយាមឆ្លើយតបទៅនឹងសារធាតុបង្កទាំងនោះ។
ប្រព័ន្ធភាពស៊ាំ ព្យាយាមផ្ដល់ដំណឹងឲ្យច្រមុះរបស់យើងកណ្ដាស់ ដើម្បីកម្ចាត់ធូលី ឬលម្អងផ្កាទាំងនោះចេញមកក្រៅ ហើយការហូរទឹកភ្នែក ក៏ដូចគ្នាដែរដើម្បីកម្ចាត់សារធាតុបង្កទាំងនោះចេញក្រៅដូចគ្នា។
នៅពេលមានប្រតិកម្មអាលែកហ្ស៊ីកើតឡើង រាងកាយយើងក៏អាចបញ្ចេញសារធាតុគីមីផ្សេងៗធ្វើឲ្យយើងអស់កម្លាំងផងដែរ។ សារធាតុគីមីទាំងនោះ ជួយប្រឆាំងនឹងពពួកបង្កអាលែកហ្ស៊ី ប៉ុន្តែអាចធ្វើឲ្យជាលិកាច្រមុះរបស់យើងឡើងហើម និងអាចធ្វើឲ្យរោគសញ្ញាកាន់តែអាក្រក់ដែរ។ បញ្ហានេះអាចរំខានដល់ដំណេករបស់យើង បូករួមនឹងការតឹងច្រមុះពិបាកដកដង្ហើមមកជាមួយទៀត អាចធ្វើឲ្យមនុស្សយើងមានអារម្មណ៍ស្រពេចស្រពិល ពិបាកផ្ចង់អារម្មណ៍ក្នុងការសិក្សា ឬធ្វើការ និងអស់កម្លាំង។

បើសិនជាគ្នាយើងមានបញ្ហាអាលែកហ្ស៊ីបែបនេះ គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានទទួលការព្យាបាល និងដឹងពីវិធីការពារត្រឹមត្រូវ ជួយឲ្យជីវិតយើងបានកាន់តែប្រសើរចៀសឆ្ងាយពីបញ្ហាទាំងនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


