អាជីព
មនុស្ស ៨ ប្រភេទមាននៅស្ថាប័នណាពិបាកដល់កន្លែងនោះ
កន្លែងការងារណាក៏ដោយ តម្រូវឲ្យមានមនុស្សធ្វើការស្រុះស្រួលគ្នា ទើបស្ថាប័នអាចអនុវត្តការងារប្រកបដោយសមិទ្ធផលខ្ពស់។ ផ្ទុយទៅវិញ បើសម្បូរមនុស្សអវិជ្ជមាន ឬមនុស្សចរិតយ៉ាប់ៗច្រើន កន្លែងនោះច្បាស់ជាមិនសូវរីកចម្រើនឡើយ។
អវិជ្ជមាន៖ មានបញ្ហាតែបន្តិចពួកគេគិតតែលើរឿងមិនល្អហើយបាក់កម្លាំងចិត្ត និងថែមទាំងទាញសមាជិកក្រុមឲ្យមានគំនិតអវិជ្ជតាមខ្លួនទៀត។ ពួកគេចូលចិត្តសំឡឹងមើលបញ្ហា ជាជាងជួយរកដំណោះស្រាយ។
ឆាប់រំជួលចិត្ត៖ ឆាប់បាក់ទឹកចិត្ត ឆាប់អន់ចិត្ត និងងាយណាស់ហូរទឹកភ្នែកនៅពេលដែលមានរឿងឬត្រូវគេណែនាំពីកំហុសរបស់ខ្លួន។ ជាមនុស្សដែលពិបាកធ្វើការជាមួយ ដោយសារពេលខ្លះគេមិនហ៊ានប្រាប់ត្រង់ពីចំណុចអវិជ្ជមាន ព្រោះខ្លាចគាត់រំជួលចិត្តយំយែក។
ចង់ឈ្នះចង់ចាញ់៖ បុគ្គលនេះរមែងធ្វើឲ្យគេធុញ ព្រោះសូម្បីតែរឿងតិចតួចប៉ុណ្ណាក៏ចង់ធ្វើលើសគេដែរ។ ជាមនុស្សនិយមឈ្នានីស ធ្វើអីបើអន់ជាងគេតែបន្តិច គាត់នៅមិនសុខ បក់មិនល្ហើយទេ។

លេងសើចច្រើនពេក៖ សូម្បីមានរឿងសំខាន់យ៉ាងណា ក៏នៅតែអាចរករឿងនិយាយលេងបានដែរ។ និយាយច្រើនឥតប្រយោជន៍ស្ទើរតែគ្រប់ពេល មិនដឹងមួយណាពិតមួយណាលេងសើចទេ យូរៗទៅអ្នកនៅជុំវិញខ្លួនលែងជឿសម្ដីរបស់គាត់ទៀត។
ស្ងៀមស្ងាត់ជ្រុល៖ មិនចូលចិត្តបញ្ចេញយោបល់ ឬហ៊ានការពារគំនិតរបស់ខ្លួនឡើយព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។ មិនចូលចិត្តប្រឆាំង រហូតគេមិនអាចមើលឃើញពីសមត្ថភាពពិតរបស់គាត់។
អួតខ្លួនពូកែជាងគេ៖ ជាប្រភេទមនុស្សបានតែសម្ដី ចូលចិត្តធ្វើខ្លួនជាអ្នកខ្លាំង ទើបអ្នកធ្វើការជាមួយមិនសូវរាប់រកឡើយ ព្រោះគេជ្រេញឬកពេក។
លាក់ពុតត្បុត៖ នៅនឹងមុខជាមនុស្សផ្សេង នៅក្រោយខ្នងជាមនុស្សផ្សឹង។ ជាបុគ្គលដែលចាស់ៗនិយមនិយាយថា បាតដៃខ្នងដៃ ចូលចិត្តនិយាយល្អ តែតាមពិតមានគំនិតមិនសូវល្អប៉ុន្មានទេ។
មិនស្ដាប់យោបល់៖ កុំថាឡើយមិត្តរួមក្រុម សូម្បីថ្នាក់លើប្រាប់អ្វី ក៏មិនងាយធ្វើតាមដែរ ព្រោះយល់ថាខ្លួនចេះគ្មានសល់។ ដោយសារតែបែបនេះ ទើបពេលខ្លះគាត់ធ្វើខុស គ្មានអ្នកមកជួយកែសម្រួល ព្រោះទោះជាយ៉ាងណាក៏គាត់មិនព្រមស្ដាប់យោបល់របស់គេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖មានអារម្មណ៍ថា មេដឹកនាំមានចរិតលំអៀង?
ចុចអាន៖ហេតុផលដែលមេដឹកនាំល្អ កម្រប្រើពាក្យ «why» ពេលសន្ទនាជាមួយបុគ្គលិក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


