KPT+
ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ
នៅពេលដែលយើងចេញដើរលេង វាពិបាកណាស់ទៅហើយក្នុងការថែទាំរាងកាយ និងសុខភាពឲ្យបានល្អ ពិសេសនៅពេលត្រូវដើរលេងពេលថ្ងៃឈប់សម្រាកយូរជាដើម។ ជឿថា មានគ្នាយើងខ្លះ បើដើរលេងច្រើនផង ឬញ៉ាំអាហារផ្ដេសផ្ដាសច្រើនទៀត ច្បាស់ជាឈឺ មានអារម្មណ៍ថាមិនស្រួលខ្លួន ហើយបែរជាដើរលេងលែងកើតវិញ។ ហេតុនេះហើយ បើយើងចេះតិចនិកមើលថែសុខភាពបានល្អ ទោះដើរលេងច្រើនថ្ងៃ ច្រើនកន្លែងក៏សុខភាពមិនចុះខ្សោយដែរ។
១.គេងឲ្យបានគ្រប់គ្រាន់

អ្នកណាក៏ដូចអ្នកណា ឲ្យតែពេលបានទៅដើរលេង ដឹងតែសប្បាយចិត្តពេក រហូតខ្លះគេងមិនលក់ក៏មាន។ ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យយើងញ៉ាំច្រើន វិលមុខ និងអាចប៉ះពាល់ដល់អារម្មណ៍បាន។ ពេលយប់មុនដើរ យើងគួរគេងឲ្យបាន ៦-៩ម៉ោង ឬបើគេងមិនបានច្រើនពេលយប់ យើងអាចសម្រាកនៅតាមផ្លូវជំនួសក៏បាន។
២.ញ៉ាំអាហារពេលព្រឹកល្អ
ពេលធ្វើដំណើរតាមផ្លូវទៅដល់គោលដៅ យើងមិនសូវខ្វាយខ្វល់នឹងអាហារដែលយើងញ៉ាំទេ ភាគច្រើនគិតថា ញ៉ាំអីក៏បានឲ្យឆ្អែតៗពោះទៅ ជាពិសេសអាហារពេលព្រឹក។ តែយើងត្រូវដឹងថា អាហារពេលព្រឹកជាអាហារសំខាន់ជាងគេក្នុងមួយថ្ងៃៗ ហេតុនេះ គួរញ៉ាំអាហារពេលព្រឹកល្អៗ ជួយផ្ដល់ថាមពល ដើម្បីកុំឲ្យយើងឆាប់អស់កម្លាំងតាមផ្លូវ។
៣.ញ៉ាំទឹកឲ្យបានច្រើន
យើងគួរញ៉ាំទឹកឲ្យបានច្រើន ឬបើអាចគួរតែញ៉ាំថ្នាំវីតាមីនបំប៉នបន្ថែម ជាពិសេសសម្រាប់គ្នាយើងណាដែលត្រូវជិះយន្តហោះ ឬឡានមានមនុស្សច្រើន។ យកល្អ ញ៉ាំទឹក និងពពួកវីតាមីន C ដើម្បីជួយការពារខ្លួនពីជំងឺមួយចំនួនដែលអាចបំផ្លាញថ្ងៃសប្បាយរបស់យើង។
៤.ធ្វើចលនារាងកាយឲ្យបានច្រើន
មានគ្នាយើងខ្លះ ពេលទៅដើរលេងម្ដងៗមិនសូវជាធ្វើចលនារាងកាយ បញ្ចេញជាតិពុលចេញក្នុងខ្លួនទេ។ ម៉្យាងវិញ ពេលទៅដើរលេង ពិបាកហាត់ប្រាណទៀត ប៉ុន្តែយើងអាចបញ្ចេញញើសបន្តិចបន្តួច ដោយការដើរមើលទេសភាព ពេលសម្រាកបាយថ្ងៃត្រង់ ឬប្រើអាងហែលទឹក កន្លែងហាត់ប្រាណ ឬដើរពេលព្រឹកព្រលឹមក៏បាន។
៥.គ្រប់គ្រងស្ត្រេស

ជួនកាល ពេលដើរលេងឃើញមនុស្សច្រើនពេក អាចធ្វើឲ្យអារម្មណ៍បែរជាធុញ កើតស្ត្រេសវិញ។ ដូចនេះ បើកើតស្ត្រេសពេលដើរលេង យើងអាចរកកន្លែងស្ងាត់ៗ មិនសូវសម្បូរមនុស្ស ឬអាចធ្វើសមាធិ ឬមួយយូហ្កាពេលព្រឹកព្រលឹម ដើម្បីរំសាយអារម្មណ៍ក៏ល្អ។
បន្ថែមពីលើនេះ ពេលយើងទៅដើរលេង មិនត្រូវភ្លេចលាងដៃជាមួយសាប៊ូ ឬជែលឲ្យបានញឹកញាប់ រក្សាគម្លាតពីមនុស្សដទៃ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លង ជំងឺកូវីដ-១៩៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន