Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជិតខាងកម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ី ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំព្យាបាលកូវីដ Molnupiravir

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ីនិងតៃវ៉ាន់បានឲ្យដឹងថា ពួកគេកំពុងពិភាក្សាដើម្បីទិញថ្នាំព្យាបាលជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Merck ខណៈហ្វីលីពីននិយាយថា ខ្លួនសង្ឃឹមថា ការសិក្សាក្នុងស្រុករបស់ខ្លួន នឹងអនុញ្ញាតឲ្យខ្លួនទទួលបានថ្នាំនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំងនេះបានបដិសេធ ផ្តល់ព័ត៌មានលម្អិតស្តីពីការចរចាទិញ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលថៃកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតថ្នាំអាមេរិក Merck & Co ដើម្បីទិញថ្នាំប្រឆាំងវីរុសនេះចំនួន ២០ ម៉ឺនគ្រាប់ ធ្វើឲ្យខ្លួនក្លាយជាប្រទេសអាស៊ីចុងក្រោយបង្អស់ ដែលស្វែងរកការផ្គត់ផ្គង់ថ្នាំនេះ។

លោក Somsak Akksilp អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រថៃ បានប្រាប់រ៉យទ័រថា បច្ចុប្បន្ន ប្រទេសថៃកំពុងធ្វើការលើកិច្ចព្រមព្រៀងទិញថ្នាំប្រឆាំងវីរុស Molnupiravir។

លោក Somsak និយាយថា​ “ឥឡូវនេះ យើងកំពុងធ្វើការលើកិច្ចព្រមព្រៀងទិញជាមួយក្រុមហ៊ុន Merck ដែលរំពឹងថានឹងបញ្ចប់នៅសប្តាហ៍នេះ”។

លោក Somsak Akksilp អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រថៃ

ថ្នាំគ្រាប់នេះអាចមកដល់ប្រទេសថៃក្នុងខែធ្នូ ថ្វីបើកិច្ចព្រមព្រៀងនេះ ត្រូវឆ្លងកាត់ការយល់ព្រមពីរដ្ឋបាលចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិក និងនិយតករថៃក៏ដោយ។

ការប្រញាប់ប្រញាល់បញ្ជាទិញថ្នាំនេះ បានកើតឡើងបន្ទាប់ពីទិន្នន័យពីការសាកល្បងព្យាបាលបណ្តោះអាសន្នដែលចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញថា ថ្នាំនេះអាចកាត់បន្ថយប្រហែល ៥០ ភាគរយនៃឱកាសចូលមន្ទីរពេទ្យឬស្លាប់ ចំពោះអ្នកជំងឺដែលមានហានិភ័យធ្ងន់ធ្ងរពី កូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចុងឆ្នាំនេះ ពិភពលោក នឹងទទួលបានថ្នាំគ្រាប់ ១០លានដូស ដើម្បីកម្ចាត់កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ក្រសួង​ការងារ ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​លើក​ទី​១៩​ក្រោម​ប្រធានបទ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ

សន្តិសុខសង្គម៥ ម៉ោង មុន

ក្មេង​តូច​ពីរ​នាក់​ ត្រូវ​បាន​ឪពុកម្ដាយ​យក​មក​ទម្លាក់ចោល​ ឱ្យ​សុំទាន​នៅ​ភ្លើងស្តុប​កោះ​កេរ្តិ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់ ចុះឈ្មោះ​ជា​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាជិកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាជិត៥០០នាក់ អបអរទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?

Sokha Hotels

ព័ត៌មានពេញនិយម