ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកថ្មីទៀត ក្នុងវិហារឥស្លាមអាហ្វហ្គានីស្ថាន ស្លាប់មនុស្សជាង ៤០នាក់
មនុស្សជាង ៤០ នាក់បានស្លាប់និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកបានវាយប្រហារវិហារឥស្លាម Bibi Fatima និកាយស៊ីអ៊ីត ក្នុងអំឡុងការអធិស្ឋានថ្ងៃសុក្រនៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន។

វិហារឥស្លាមនេះ គឺពោរពេញទៅដោយអ្នកគោរពបូជា នៅពេលការវាយប្រហារអត្តឃាត កើតឡើង។
ក្រុមរដ្ឋឥស្លាម (IS) បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនជាអ្នកនៅពីក្រោយការផ្ទុះនេះ។ ក្រុមនេះនិយាយថាអ្នកវាយប្រហារពីរនាក់ បានបាញ់សម្លាប់ឆ្មាំមុនពេលចូលទៅក្នុងអគារហើយបំផ្ទុះខ្លួនឯង។

ការអធិស្ឋានថ្ងៃសុក្រ គឺជាការជំនុំដ៏មមាញឹកបំផុតប្រចាំសប្តាហ៍។ អ្នកសារព័ត៌មាន AFP ម្នាក់បាននិយាយថា យ៉ាងហោចណាស់មានរថយន្តសង្គ្រោះបន្ទាន់ ១៥ គ្រឿងនៅកន្លែងកើតហេតុ។
គួរបញ្ជាក់ថា Kandahar គឺជាទីក្រុងធំទី ២ របស់អាហ្វហ្គានីស្ថាននិងជាកន្លែងកំណើតខាងសាសនារបស់ក្រុមតាលីបង់ ដូច្នេះការវាយប្រហារនៅក្នុងទីក្រុងនេះដោយក្រុម IS-K ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ខ្លាំងណាស់។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ការវាយប្រហារអត្តឃាតទៅលើវិហារឥស្លាមនិកាយស៊ីអ៊ីតមួយផ្សេងទៀតក្នុងអំឡុងការអធិស្ឋានថ្ងៃសុក្រនៅទីក្រុង Kunduz ភាគខាងជើង បានសម្លាប់មនុស្សយ៉ាងតិច៥០នាក់។
ក្រុម IS-K និយាយថា ខ្លួនបានធ្វើការវាយប្រហារនោះ ដែលជាការសម្លាប់មនុស្សច្រើនបំផុតចាប់តាំងពីកងកម្លាំងអាមេរិកចាកចេញកាលពីចុងខែសីហា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ISIS-K កាន់តែបានដៃ ម្សិលមិញបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស១០០នាក់ទៀត នៅអាហ្វហ្គានីស្ថាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២២ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ