ព័ត៌មានអន្ដរជាតិ
ត្រឹមពេល ៧២ ម៉ោង ក្រុមឧទ្ទាម យេម៉ែន ជាង ២៦០ នាក់ត្រូវបានសម្លាប់
ក្រុមឧទ្ទាម Houthi ជាង ២៦០ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ នៅជិតទីក្រុងយុទ្ធសាស្ត្រ Marib របស់ប្រទេសយេម៉ែន ។ នេះបើយោងតាមក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យ ។

ការស្លាប់របស់ពួកឧទ្ទាមលើកនេះ គឺជាការស្លាប់លើកចុងក្រោយបង្អស់ក្នុងចំណោមក្រុមចម្រុះរាប់រយនាក់ ដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនាពេលថ្មីៗនេះ ជុំវិញបន្ទាយចុងក្រោយរបស់រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅភាគខាងជើងប្រទេសយេម៉ែន ដែលសម្បូរទៅដោយប្រេង ។
ក្រុមចម្រុះបាននិយាយថា “រថយន្តយោធា ៣៦ គ្រឿងត្រូវបានបំផ្លាញ ហើយយុទ្ធជនឧទ្ទាមជាង ២៦៤ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ក្នុងរយៈពេល ៧២ ម៉ោងកន្លងមកនេះ” ។
ការវាយប្រហារត្រូវបានធ្វើឡើងនៅតំបន់ Al-Jawba ចម្ងាយ ៥០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Marib និងទីក្រុង Al-Kassara ចម្ងាយ ៣០ គីឡូម៉ែត្រទៅភាគពាយព្យ ។

ក្រុមចម្រុះបានរាយការណ៍ថា មានការវាយប្រហារតាមអាកាសស្ទើរតែរាល់ថ្ងៃនៅជុំវិញទីក្រុង Marib ហើយកាលពីសប្តាហ៍មុន ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានសម្លាប់ពួកឧទ្ទាម Houthi ចំនួន ១៦០ នាក់ក្នុងការវាយឆ្មក់នៅភាគខាងត្បូងទីក្រុង Marib ។
គួរបញ្ជាក់ថា ក្រុម Houthis បានចាប់ផ្តើមកាវាយប្រហារទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកទីក្រុង Marib នៅក្នុងខែកុម្ភៈ ហើយបានបន្តការវាយលុករបស់ពួកគេ ចាប់តាំងពីខែកញ្ញាមក បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលប៉ុន្មានខែកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ប៉ះទង្គិចគ្នា ៣ ម៉ោងរវាង តាលីបង់ និងក្រុមប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ស្លាប់ ១៧ នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


