ព័ត៌មានអន្ដរជាតិ
សិង្ហបុរីកំពុងឃ្លាំមើលកូវីដឆ្លងខ្ពស់លឿនខុសធម្មតា បន្ទាប់ជាប់កំណត់ត្រាថ្មី
ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីពិនិត្យមើកការកើនឡើងខុសប្រក្រតីនៃការឆ្លងកូវីដ-១៩ បន្ទាប់ពីប្រទេសមួយនេះមានករណីឆ្លងថ្មីចំនួន៥៣២៤នាក់កាលពីថ្ងៃពុធម្សិលមិញដែលជាការឆ្លងច្រើនបំផុតចាប់តាំងពីវីរុសកូរ៉ូណាបានចាប់ផ្តើម។
នៅថ្ងៃម្សិលមិញនេះ អ្នកស្លាប់ក៏ច្រើនបំផុតមិនធ្លាប់មានដែរគឺ១០នាក់ដែលធ្វើឲ្យសរុបអ្នកស្លាប់ទាំងអស់ឡើងដល់៣៤៩នាក់។

ក្រសួងសុខាភិបាល (MOH) បាននិយាយក្នុងសេចក្តីប្រកាសកាលពីយប់ថ្ងៃពុធថា ៖«ថ្ងៃនេះចំនួនឆ្លងខ្ពសខុសពីប្រក្រតី។ អ្នកឆ្លងភាគច្រើនរកឃើញក្នុងការធ្វើតេស្តមន្ទីរពិសោធក្នុងរយៈពេលប៉ុន្មានម៉ោងនាពេលរសៀល»។
សេចក្តីប្រកាសថា ៖«ក្រសួងកំពុងពិនិត្យមើលពីករណីឆ្លងកើនឡើងខុសពីប្រក្រតីនៅក្នុងរយៈពេលខ្លី ហើយឃ្លាំមើលឲ្យដិតដល់ពីនិន្នាការឆ្លងនៅក្នុងរយៈពេលពីរបីថ្ងៃខាងមុខ»។
សិង្ហបុរីបានពង្រីកបំរាមសង្គមមួយចំនួនកាលពីសប្តាហ៍មុនដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ប្រហែលជា១ខែទៀតដើម្បីបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាល។

អាជ្ញាធរបានដាក់បំរាមសាថ្មីមានដូចជា កំណត់ចំនួនទំនាក់ទំនងសង្គម និងការចេញទទួលទានអាហារនៅខាងក្រៅដោយឲ្យមានមនុស្សតែ២នាក់ប៉ុណ្ណោះដើម្បីកាត់បន្ថយការចម្លង។
រហូតដល់ពេលនេះប្រជាជនសិង្ហបុរីប្រហែលជា៨៤%ហើយបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញដូរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ