ព័ត៌មានជាតិ
បេសកកម្មក្នុងការទប់ស្កាត់ទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ទទួលបានលទ្ធផលជោគជ័យ អភិបាលរាជធានី ថ្លែងការអរគុណនិងលើកទឹកចិត្ត កម្លាំងដែលចូលរួម
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានសម្តែងនូវការអណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធនិងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាមិនឲ្យទឹកជំនន់ លិចលង់លំនៅឋានប្រជាពលរដ្ឋ រហូតទទួលបានលទ្ធផលជោគជ័យ គិតមកដល់ត្រឹមល្ងាចថ្ងៃទី២៨ខែតុលានេះ។
ការសម្តែងនូវការដឹងគុណខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខណៈដែលលោកបានចុះពិនិត្យស្ថានភាពទឹកជំនន់សណ្តរស្ទឹងជាចុងក្រោយ នឹងជួបជាមួយនឹងអាជ្ញាធរ កងកម្លាំង ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃអស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដើម្បីទប់ទំនប់សណ្តរស្ទឹងកុំឲ្យបាក់ នាំទឹកចូលលំនៅឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាប្រឈមទឹកជំនន់ស្ទឹងព្រែកត្នោត គឺលែងជាបញ្ហាប្រឈមទៀតហើយ ដោយសារយើងបានទប់ទំនប់យ៉ាងរឹងមាំ ហើយអ្វីដែលសំខាន់ទៀតនោះគឺទឹកបានស្រកចុះយ៉ាងខ្លាំង ដែលលេងជាហានិភ័យសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោទៀតហើយ។
លោកបានបន្តថា ការទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មមួយនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងយើងទាំងអស់គ្នា ទាំងអាជ្ញាធរ ទាំងកងកម្លាំងប្រដាប់អាវុធ ក្រសួងធនធានទឹកនិងឧតុនិយម អាជ្ញាធរទន្លេសាបនិងកងកម្លាំងអង្គរក្សរបស់សម្តេចតេជោហ៊ុនសែន ដោយបានលះបង់កម្លាំងកាយចិត្ត ទប់ស្កាត់បញ្ហាប្រឈមនេះ ទាំងយប់ ទាំងថ្ងៃរហូតយើងទទួលបានជោគជ័យជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ។
ក្រៅពីការថ្លែងការអរគុណចំពោះកងកម្លាំងនិងអាជ្ញាធរស្ថាប័នពាក់ព័ន្ធមួយចំនួនហើយ លោកឃួង ស្រេង ក៏បានឧបត្ថម្ភជាទឹកប្រាក់មួយចំនួនដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ៕
ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore