បច្ចេកវិទ្យា
Meta ឈ្មោះថ្មីរបស់ក្រុមហ៊ុន Facebook មានន័យថាម៉េច?
ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរឈ្មោះសាជីវកម្មរបស់ខ្លួនទៅជា Meta។ ក្រុមហ៊ុននិយាយថា វានឹងកាន់តែប្រសើរឡើងក្នុងការរួមបញ្ចូលនូវអ្វីដែលខ្លួនធ្វើ ព្រោះវានឹងពង្រីកលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅជាវិស័យនានាដូចជា Virtual Reality (VR) ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរឈ្មោះនេះមិនប៉ះពាល់ដល់ App ដូចជា Facebook, Instagram និង Whatsapp ទេ ពោលគឺប្តូរឈ្មោះសម្រាប់តែក្រុមហ៊ុនមេ ដែលជាម្ចាស់ពួកគេប៉ុណ្ណោះ។
មេ Facebook លោក Mark Zuckerberg បានប្រកាសឈ្មោះថ្មីនេះ ខណៈដែលលោកបានបង្ហាញពីផែនការបង្កើត “Metaverse” ជាពិភពអនឡាញដែលមនុស្សអាចលេងហ្គេម ធ្វើការ និងទំនាក់ទំនងក្នុងបរិយាកាសនិម្មិត ដែលជារឿយៗគឺប្រើឧបករណ៍ VR។
ក្រុមហ៊ុនក៏បានដាក់បង្ហាញសញ្ញាថ្មីនៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Menlo Park រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដោយបានជំនួសរូបសញ្ញាមេដៃ “Like” ជាមួយនឹងសញ្ញាអានន្តពណ៌ខៀវ។
ពាក្យ “Meta” មកពីពាក្យជាភាសាក្រិក ដែលមានន័យថា “លើសពី”។
សម្រាប់អ្នកខាងក្រៅ Metaverse អាចមើលទៅដូចជាកំណែ VR ប៉ុន្តែអ្នកខ្លះជឿថា វាអាចជាអនាគតនៃអ៊ីនធើណិត។
ជំនួសឲ្យការប្រើកុំព្យូទ័រ មនុស្សនៅក្នុង Metaverse អាចប្រើឧបករណ៍ VR ដើម្បីចូលទៅក្នុងពិភពនិម្មិតដែលតភ្ជាប់គ្រប់ប្រភេទនៃបរិស្ថានឌីជីថល។
គេសង្ឃឹមថា ពិភពនិម្មិតនេះ អាចត្រូវបានប្រើប្រាស់សម្រាប់អនុវត្តអ្វីៗទាំងអស់ចាប់ពីការងារ ការលេង និងការប្រគុំតន្ត្រី រហូតដល់ការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រុមហ៊ុន Facebook ប្តូរឈ្មោះទៅជា Meta

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៦ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ