KPT+
ក្មេងៗមើលអេក្រង់ទូរសព្ទលើស ២ម៉ោង ប្រយ័ត្នមានបញ្ហាធំ
ក្មេងតូចៗ ចំណាយពេលរាប់ម៉ោងសម្លឹងមើលអេក្រង់ទូរសព្ទ កុំព្យូទ័រ ថេប្លេត និងទូរទស្សន៍រាល់ថ្ងៃ នឹងអាចមានអាកប្បកិរិយាមិនល្អនៅពេលពួកគេមានអាយុ៥ឆ្នាំ។ នេះបើតាមការសិក្សាថ្មីមួយបានអះអាង សាកលវិទ្យាល័យ Alberta ប្រទេសកាណាដា។

ក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Alberta បានសិក្សាតាមដានលើក្មេងៗជាង ២ ពាន់គ្រួសារ ដោយរកឃើញថា ពួកគេមានអាកប្បកិរិយាមិនសមរម្យ ពិសេសក្មេងៗដែលវក់នឹងទូរស័ព្ទ។ អ្នកវិទ្យាសាស្រ្តបានហៅករណីនេះ ជាបញ្ហាខ្សោយស្មារតីយកចិត្តទុកដាក់ ឬ (ADHD) ពិសេសក្មេងៗ ចំណាយពេលលើស ២ម៉ោង ជាមួយអេក្រង់ទូរសព្ទ គឺមានបញ្ហាធ្វេសប្រហែស មិនយកចិត្តទុកដាក់ របស់ប៉ាម៉ាក់។
“ពួកយើងរកឃើញថា ការចំណាយពេលលើអេក្រង់ ពិតជាមានឥទ្ធិពលអវិជ្ជមានគួរឲ្យកត់សម្គាល់ ជាពិសេសនេះពេលពួកគេឈានដល់អាយុ ៥ឆ្នាំ”។ នេះបើតាមសម្តីលោកវេជ្ជបណ្ឌិត Piush Mandhane ជាអ្នកចូលរួមការស្រាវជ្រាវខាងលើ។
ការស្រាវជ្រាវ ក៏បានរកឃើញដែរថា ក្មេងៗចំណាយពេលច្រើនជាមួយអេក្រង់ទូរសព្ទ នឹងប៉ះពាល់ដល់ដំណេក ដែលដូចទៅនឹងការស្រាវជ្រាវមុនៗ ធ្លាប់បង្ហាញថា ក្មេងៗមើលទូរសព្ទច្រើន រំខានដល់ការគេងរបស់ពួកគេ ថែមទាំងប៉ះពាល់ដល់ការវិវត្តខួរក្បាល និងធ្វើឲ្យខូចភ្នែកទៀតផង។

ផ្អែកលើការស្រាវជ្រាវនៅឆ្នាំ ២០១៨ ដោយវិទ្យាស្ថានស្រាវជ្រាវ Ottawa ប្រទេសកាណាដា ក៏បានរកឃើញថា ក្មេងៗអាយុពី ៨-១១ ឆ្នាំមានបញ្ហាខ្សោយខួរក្បាល ៥% បើប្រៀបទៅនឹងក្មេងៗអាយុស្របាលគ្នា ដែលមិនបានចំណាយពេលច្រើនជាមួយអាក្រង់អេឡិចត្រូនិកទាំងនោះ។
មូលហេតុខាងលើនេះ ដោយសារតែ ការសម្លឹងមើលអេក្រង់ទូរសព្ទ បានប៉ះពាល់ដល់ដំណេកស្កប់ស្កល់របស់ពួកគេ ជាហេតុនាំឲ្យអ្នកវិទ្យាសាស្រ្តណែនាំម៉ាក់ប៉ា មិនត្រូវឲ្យក្មេងៗ ប្រើទូរសព្ទមុនពេលគេងឡើយ។
ដោយឡែក លោកវេជ្ជបណ្ឌិត Langis Michaud សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា ក៏បានបង្ហាញពីកំណើនបញ្ហាភ្នែកចំពោះក្មេងៗ កើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីការប្រើប្រាស់ Smart Phone នៅឆ្នាំ ២០០៧ ខណៈបញ្ហានេះ ក៏ព្រោះទីតាំង និងចម្ងាយពួកគេមើលកៀកនឹងភ្នែក ដែលជាធម្មតាការសម្លឹងមើលអេក្រង់ទូរសព្ទ ត្រូវបានណែនាំឲ្យមើលចម្ងាយពី ៤៥-៥០ សង់ទីម៉ែត្រ។

តាមការសិក្សាទាំងនោះ ក្រុមអ្នកវិទ្យាសាស្រ្តនៅតែបន្តណែនាំដល់ម៉ាក់ប៉ាទាំងអស់ មានវិធានការកាត់បន្ថយម៉ោងមើលទូរសព្ទរបស់កូនៗ ដោយកំណត់ត្រឹមតែ ៣០នាទី ប៉ុណ្ណោះក្នុង ១ ថ្ងៃ។ បន្ថែមពីនេះ គប្បីនាំក្មេងៗ ទៅកំសាន្តនឹងសកម្មភាពផ្សេងៗដែលមានប្រយោជន៍សម្រាប់សុខភាពជំនួសវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នៅផ្ទះពេលបិទខ្ទប់កុំមើលទូរសព្ទច្រើនពេក អាចប៉ះពាល់ស្បែក
ចុចអាន៖ ហេតុផលសំខាន់៣យ៉ាង មិនគួរទុកទូរសព្ទជិតខ្លួននៅពេលគេង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ