Connect with us

ព័ត៌មានអន្ដរជាតិ

មិនធ្លាប់មានសោះនៅអាមេរិក! កូវីដឆ្លងពីមនុស្ស ទៅសត្វ

បានផុស

នៅ

នៅថ្ងៃអង្គារ ទី២ខែវិច្ឆិកា គេហទំព័រ Daily Mail បានចុះផ្សាយថា បុរស Arizona ម្នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩កាលពីដើមឆ្នាំនេះ បានចម្លងមេរោគទៅសត្វចិញ្ចឹមពីរក្បាលរបស់គាត់ នៅក្នុងករណីឆ្លងពីមនុស្សទៅសត្វចិញ្ចឹម លើកដំបូងបង្អស់ដែលត្រូវបានកត់ត្រានៅសហរដ្ឋអាមេរិក។

បុរសវ័យ២៨ឆ្នាំ​រូបនេះ​មិន​បញ្ចេញ​ឈ្មោះ​ទេ ហើយ​មិន​បាន​ចាក់​វ៉ាក់សាំងឡើយ។ គាត់បានចេញរោគ​សញ្ញា​​កូវីដ​នៅ​ថ្ងៃ​ទី ៦ ខែ​មីនា រួច​ធ្វើ​តេស្ត​វិជ្ជមាន។ 

A man in Arizona is believed to have transmitted COVID-19 to his can and his dog in what is the first documented transmission of the virus from a person to their pet (file image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដប់ថ្ងៃក្រោយមក ឆ្កែ និងឆ្មារបស់គាត់ ក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ផងដែរ។

វាគឺជាករណីដំបូងដែលសត្វចិញ្ចឹម ឆ្លងកូវីដពីមនុស្ស ហើយធ្វើឲ្យអ្នកជំនាញ ពិនិត្យមើលវិធីម្យ៉ាងទៀត ថាតើមេរោគនេះអាចនឹងរីករាលដាលយ៉ាងដូចម្តេច។

វេជ្ជបណ្ឌិត Hayley Yaglom អ្នកជំនាញខាងរោគរាតត្បាតនៅវិទ្យាស្ថាន Translational Genomics Research Institute ក្នុងទីក្រុង Flagstaff នៃរដ្ឋ Arizona និងជាអ្នកស្រាវជ្រាវនាំមុខនៃការសិក្សាបានប្រាប់ DailyMail ថា “មានភស្តុតាងជាច្រើនក្នុងរយៈពេល១៨ខែកន្លងមកនេះដែលថា សត្វងាយនឹងឆ្លងមេរោគ។ ពួកគេមិនតែងតែចេញរោគសញ្ញាទេ ប៉ុន្តែពួកគេប្រាកដជាអាចប៉ះពាល់ និងឆ្លងកូវីដ-១៩”។

Animals can contract Covid, but are very likely to have an asymptomatic case. Cats to suffer a slight increased risk from the virus when compared to dogs, though (file image)

អ្នកស្រាវជ្រាវដែលបោះពុម្ពផ្សាយការរកឃើញរបស់ពួកគេនៅក្នុងគេហទំព័រ One Health កាលពីខែកញ្ញា បានរកឃើញថា បុរសម្នាក់នោះបានឆ្លងមេរោគមិនធម្មតាមួយប្រភេទ។

ក្រោយមក សត្វចិញ្ចឹមរបស់គាត់បានធ្វើតេស្តវិជ្ជមានមេរោគដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនអាចកំណត់បានទេថាតើ សត្វមួយណាឆ្លងមេរោគមុន ឬថាតើសត្វចម្លងទៅគ្នា ទៅវិញទៅមកមែនឬក៏យ៉ាងណា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពេលនេះ កូវីដ ផ្ដាច់ជីវិតមនុស្សលើលោកលើស ៥ លាននាក់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម