KPT+
រូបសំណាកធំបំផុតទាំង ៥ លើពិភពលោក សុទ្ធតែមានទីតាំងនៅអាស៊ី
ខាងក្រោមជាបញ្ជីឈ្មោះរូបសំណាកអច្ឆរិយៈធំជាងគេទាំង ៥លើលោក ដែលសុទ្ធសឹងតែមានទីតាំងនៅអាស៊ីទាំងអស់!
៥. Sendai Daikannon

រូបសំណាកដ៏អស្ចារ្យនេះមានកម្ពស់ ១០០ម៉ែត្រ ពណ៌នាអំពីព្រះពោធិសត្វមួយអង្គព្រះនាម Daikannon។ ជារូបសំណាកព្រះម៉ែខ្ពស់ជាងគេនៅប្រទេសជប៉ុន និងបានជាប់លំដាប់ទី៥ ក្នុងបញ្ជីរូបសំណាកខ្ពស់ជាងគេលើពិភពលោកផងដែរ។
៤. Ushiku Daibutsu
នេះជារូបសំណាកទី៤ នៅក្នុងបញ្ជីនៃរូបសំណាកដ៏ធំបំផុតនៅលើពិភពលោក គឺបដិមាព្រះពុទ្ធ Ushiku Daibutsu ដែលមានកម្ពស់ ១២០ម៉ែត្រ។ វាមានទីតាំងនៅខេត្ត Ibaraki ប្រទេសជប៉ុន។ រូបសំណាកនេះធ្លាប់ជាប់កំណត់ត្រាជារូបសំណាកខ្ពស់ជាងគេបំផុតនៅលើពិភពលោកពីឆ្នាំ ១៩៩៣-២០០៨។ ជារូបសំណាកធ្វើពីសំរិទ្ធ និងមានជណ្តើរយន្តនៅខាងក្នុងដែលអាចនាំភ្ញៀវទេសចរទៅទស្សនាជាន់លើបាន។
៣. Laykyun Sekkya

Laykyun Sekkya ជាកម្មសិទ្ធិរបស់ប្រទេសមីយ៉ាន់ម៉ា មានកម្ពស់ ១១៦ម៉ែត្រ។ ជារូបសំណាករបស់ព្រះពុទ្ធ Gautama បានចាប់ផ្តើមសង់នៅឆ្នាំ ១៩៩៦ ហើយបញ្ចប់នៅឆ្នាំ ២០០៨ ។ រូបសំណាកនេះឈរនៅលើប្រាសាទមួយ និងហ៊ុំព័ទ្ធដោយដើមពោធិ៍ ដែលជាទីសក្ការៈចំពោះពុទ្ធសាសនិកគ្រប់ទីកន្លែង។
២. Spring Temple Buddha

មានទីតាំងនៅប្រទេសចិន Spring Temple Buddha មានកម្ពស់ ១២៨ម៉ែត្រ ឬ ១៥៣ម៉ែត្រ រួមទាំងជើងទម្រ។ វាជារូបសំណាកធំបំផុតក្នុងពិភពលោកធ្វើឡើងដោយស្ពាន់ មាស និងដែក ហើយត្រូវចំណាយពេល ១១ឆ្នាំដើម្បីសាងសង់។ ចំណែកជើងទម្រ គឺជាវត្តអារាម សម្រាប់ភ្ញៀវទេសចរកម្សាន្តផង និងធ្វើបុណ្យផង។
១. Statue of Unity

រូបសំណាកដ៏ធំមួយនេះ សាងសង់នៅក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា ដោយចាប់ផ្តើមកំលុងឆ្នាំ ២០១៣ ហើយត្រូវបានសម្ពោធដោយនាយករដ្ឋមន្ត្រី Narendra Modi ក្នុងឆ្នាំ២០១៨។ វាជារូបបដិមារដ្ឋបុរសនៃប្រទេសឥណ្ឌា លោក Vallabhbhai Patel ដែលជាអ្នកបង្រួបបង្រួមជាតិអំឡុងឆ្នាំ ១៩៤៧-១៩៥០។ Statue of Unity មានកម្ពស់ ១៨២ម៉ែត្រ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាប់ដឹងអត់! រូបសំណាកព្រះពុទ្ធស្ពាន់ធំជាងគេលើលោកសង់នៅឯណា?
ចុចអាន៖ មិននឹកស្មានថា មេជាងរូបសំណាកស្ពាន់ធំជាងគេនៅកម្ពុជា មានប្រវត្តិសិក្សាបែបនេះ!

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល