ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមការងារចំពោះកិច្ចទទួលយក ពលរដ្ឋអាហ្វហ្កានីស្ថាន
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា មុននឹងស្វែងរកការសុំសិទ្ធជ្រកកោននៅប្រទេសទី៣។ យោងតាមសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា របស់រដ្ឋាភិបាលកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារចំពោះកិច្ចនេះមានសមាសភាព ចំនួន ១៣ រូបក្នុងនោះលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ ជា ប្រធាន, នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ជាអនុប្រធាន អចិន្ត្រៃយ៍។

បើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ក្រុមការងារនេះមានតួនាទី និងភារកិច្ច៖
– ពិនិត្យ និងសម្របសម្រួលផ្ដល់ការអនុញ្ញាតឱ្យពលរដ្ឋអាហ្វហ្គានីស្ថានដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារចូល និងស្នាក់នៅបណ្ដោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងគោល ការណ៍សម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។
– សម្របសម្រួលដល់ការអនុវត្តវិធានការរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅពេលដែលពលរដ្ឋអាហ្វហ្កានីស្ថានមកដល់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។
– សហការជាមួយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ ជ្រើសរើស ទីកន្លែងស្នាក់នៅបណ្តោះអាសន្ន។
– សម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីបង្កលក្ខណៈដល់ការដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា និងរៀបចំ មធ្យោបាយដឹកជញ្ជូនពីអាកាសយានដ្ឋានទៅកន្លែងស្នាក់នៅ និងនៅពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា។
– សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរៀបចំគ្រប់គ្រងការស្នាក់នៅ និងការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា។
– សហការជាមួយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីណែនាំ អប់រំ អំពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ និងព័ត៌មាននានាទាក់ទងទៅនឹងជីវភាពសង្គម ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
– បង្កលក្ខណៈសម្រាប់ធ្វើការសម្ភាសន៍នានា ដើម្បីស្វែងរកការតាំងទីលំនៅនៅប្រទេសទីបី។
ជាមួយគ្នានេះ ក្រុមការងារ ត្រូវបំពេញការងារក្រោមការដឹកនាំ ណែនាំដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


