Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារវីរុសបំប្លែងថ្មី Omicron

បានផុស

នៅ

យោងតាមការជូនដំណឹងពីអង្គការសុខភាពពិភពលោក បានឱ្យដឹងថា វីរុសបំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេស្គាល់ថា B.1.1.529 និងបច្ចុប្បន្នប្តូរឈ្មោះមកជា Omicron គឺជា “វីរុសបំប្លែងខ្លួនគួរឱ្យបារម្ភ” ថ្មីមួយទៀតសម្រាប់ពិភពលោក ព្រោះតែវាមានសមត្ថភាពចម្លងខ្លាំងជាង ដែលតា ទ្វេដង។

What is the new corona mutant `Omicron`? What is the meaning of the name?  And why is it `alarming`? | ArabiaWeather | ArabiaWeather
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មកទល់នឹងពេលនេះ ប្រទេសអូស្ត្រាលី ថៃ សហរដ្ឋអាមេរិក ប្រេស៊ីល កាណាដា និងប្រទេសមួយចំនួនទៀតជុំវិញពិភពលោក បានដាក់កម្រិតលើការធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង ដែលជំងឺនេះត្រូវបានរកឃើញជាលើកដំបូង។

ក្នុងនោះប្រទេសសំខាន់ៗដែលបិទការធ្វើដំណើរចេញចូលជាអន្តរជាតិរួមមាន អាហ្រ្វិកខាងត្បូង បូតស្វាណា អេសវ៉ាធីនីឡេសូតូ ណាមីប៊ី ហ្សំប៊ី ម៉ូសំប៊ិក ម៉ាឡាវី និងហ្ស៊ីមបាវ៉េ។

Don't call B.1.617 COVID strain 'Indian variant': Health Ministry -  BusinessToday

ត្បិតតែវីរុសបំប្លែងខ្លួន Omicron ទើបតែរកឃើញនៅអាហ្រ្វិកខាងត្បូង​ អាល្លឺម៉ង់ និងបែលហ្សិក ហុងកុង និងអ៊ីស្រាអែល ក៏ពិតមែន ប៉ុន្តែអ្នកជំនាញអះអាងថា វាទំនងបានរាលដាលច្រើនជាងនេះរួចទៅហើយ។

ទន្ទឹមនឹងក្ដីព្រួយបារម្ភនូវការកើនឡើងនៃវីរុសបំប្លែងខ្លួនថ្មី អ្នកវិទ្យាសាស្ត្រកំពុងញាប់ដៃញាប់ជើងដូចគ្នា​ដើម្បីរកវិធីទប់ស្កាត់ការរីករាលដាល ជាពិសេសពួកគេកំពុងសិក្សាប្រសិទ្ធភាពនៃវ៉ាក់សាំងទៅលើវីរុសបំប្លែងខ្លួន Omicron និងថាគួរអភិវឌ្ឍវ៉ាក់សាំងថ្មីដែរឬយ៉ាងណា។

Coronavirus digest: Oxford chief says omicron ′unlikely′ to reboot pandemic  | News | DW | 27.11.2021

WHO បាននិយាយថា វាអាចចំណាយពេលច្រើនសប្តាហ៍ដើម្បីស្វែងយល់អំពីវីរុសបំប្លែងខ្លួន Omicron ខណៈអង្គការនេះព្រមានឱ្យមានការរឹតត្បិតលើការធ្វើដំណើរ ព្រោះខាងវិទ្យាសាស្ត្រមិនទាន់មានអ្វីទប់ទល់នឹងវានៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗសង្ឃឹមយ៉ាងមុតមាំថា ពួកគេអាចកែប្រែវ៉ាក់សាំងបច្ចុប្បន្ន ដើម្បីទប់ស្កាត់ជាមួយវីរុសបំប្លែងខ្លួន Omicron បាន។

ក្រុមហ៊ុន BioNTech របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer លើកឡើងថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ពួកគេបានសិក្សាពីសមត្ថភាពរបស់វ៉ាក់សាំង និងកំពុងរង់ចាំលទ្ធផល ដើម្បីបញ្ជាក់ថាគួរកែតម្រូវវ៉ាក់សាំងដែរឬអត់ ខណៈក្រុមហ៊ុន Moderna និយាយថា ខ្លួននឹងបង្កើតការជំរុញជាក់លាក់មួយចំពោះវីរុសបំប្លែងខ្លួនថ្មី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bangkok Post

ចុចអាន៖ ក្រុមហ៊ុន Pfizer សុំពេល ១០០ ថ្ងៃផលិតវ៉ាក់សាំងកម្ចាត់វីរុសបំប្លែងខ្លួន Omicron

ចុចអាន៖ ថៃ ហាមប្រាមការចូលពីប្រទេសអាហ្វ្រិកចំនួន ៨ ដោយសារវីរុសបំប្លែងខ្លួន Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម