ព័ត៌មានអន្ដរជាតិ
វីដេអូស្ដែងៗ ប៉ូលិស អ៊ីស្រាអែល បាញ់ជនជាតិ ប៉ាឡេស្ទីន ក្រោយការវាយប្រហារចាក់សម្លាប់
បុរសប៉ាឡេស្ទីនម្នាក់បានចាក់យុវជនជនជាតិ Ultra-Orthodox Jew ជាច្រើនដងនៅ ក្រុង Jerusalem មុននឹងត្រូវប៉ូលិសព្រំដែនអ៊ីស្រាអែលបាញ់សម្លាប់ ប៉ុន្តែការសម្លាប់នេះត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយមន្ត្រីប៉ាឡេស្ទីន ខណៈដែលអាជ្ញាធរអ៊ីស្រាអែលបានសរសើរមន្ត្រីទាំងនោះ ។

ការវាយប្រហារដោយចាក់សម្លាប់បានកើតឡើងនៅ ជិតច្រកទ្វារ Damascus Gate របស់ក្រុង Jerusalem កាលពីថ្ងៃសៅ រ៍ ។ ខ្សែវីដេអូពីកន្លែងកើតហេតុ ចេញផ្សាយដោយមន្ត្រីអនុវត្តច្បាប់របស់អ៊ីស្រាអែល បង្ហាញពីអ្នកវាយប្រហារដែលត្រូវបានគេស្គាល់ថាឈ្មោះ Mohammed Shawkat Salima អាយុ ២៥ ឆ្នាំកំពុងដើរឆ្លងផ្លូវជាមួយនឹងជនរងគ្រោះម្នាក់ដែលជាបុរសឈ្មោះ Haredi អាយុ ២០ ឆ្នាំ ។
បុរសប៉ាឡេស្ទីនរូបនោះបានងាកក្រោយភ្លាមៗ ដោយចាក់បុរសជនជាតិជ្វីស្ហកាន់សាសនាតឹងរ៉ឹងគឺពួក Ultra-Orthodox Jewish ជាច្រើនដង មុននឹងរត់ទៅ រកមន្ត្រីប៉ូលិសព្រំដែន ២ នាក់ដែលប្រញាប់ប្រញាលទៅ ធ្វើអន្តរាគមន៍ ។ ជនដៃដល់ទំនងជាព្យាយាមចាក់មន្ត្រីម្នាក់ មុននឹងត្រូវបាញ់ជាច្រើនគ្រាប់ ។
ទន្ទឹមនោះសកម្មភាពរបស់មន្ត្រីអ៊ីស្រាអែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយប្រជាជនប៉ាឡេស្ទីន ខណៈមន្ត្រីកំពូលៗបានចាត់ទុកការបាញ់ប្រហារនេះថាជាឃាតកម្មឈាមត្រជាក់ ។
ប៉ុន្តែសម្រាប់អ៊ីស្រាអែលវិញ ក្រុមមន្ត្រីបានសរសើរប៉ូលិសព្រំដែនចំពោះការអន្តរាគមន៍របស់ពួកគេក្នុងការចាក់សម្លាប់នេះ ដោយសរសើរការដោះស្រាយ និងការគិតរហ័សរបស់មន្រ្តីដែលពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ។
រហូតមកដល់ពេលនេះជនរងគ្រោះដែលមានឈ្មោះ Haredi បានរងរបួសមធ្យម និងមានសុខភាពជាធម្មតា ខណៈអាជ្ញាធរអ៊ីស្រាអែលបានចាត់ទុកការចាក់នេះថាជា “ការវាយប្រហារភេរវកម្ម” ហើយមូលហេតុដែលនៅ ពីក្រោយសកម្មភាពរបស់អ្នកវាយប្រហារប៉ាឡេស្ទីននៅ មិនទាន់ដឹងនៅ ឡើយទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


